របាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ កើតឡើង១០លើក (យប់៣លើក) ស្លាប់៨នាក់(ស្រី១នាក់) របួសធ្ងន់ប្រុស៥នាក់ របួសស្រាល៤នាក់(ស្រី១នាក់)។ មូលហេតុគ្រោះថ្នាក់៖ ល្បឿន២លើកស្លាប់២នាក់, មិនគោរពសិទ្ធិ២លើក ស្លាប់៣នាក់, មិនប្រកាន់ស្តាំ២លើក ស្លាប់១នាក់, ប្រជែង១លើក ស្លាប់១នាក់, បត់គ្តោះថ្នាក់៣លើក ស្លាប់១នាក់។ សរុបស្លាប់៨នាក់៖ ម៉ូតូ៦នាក់ (មិនពាក់មួក៥នាក់),ថ្មើរជើង២នាក់។
គ្រោះថ្នាក់ប៉ះទង្គិច ៖ ម៉ូតូ និងម៉ូតូ១លើក, ម៉ូតូ និងរថយន្តតូច៥លើក ស្លាប់៤នាក់, ម៉ូតូ និងរថយន្តធំ២លើក ស្លាប់២នាក់, ម៉ូតូ និងថ្មើរជើង១លើក ស្លាប់១នាក់,រថយន្តតូច និងថ្មើរជើង១លើក ស្លាប់១នាក់។ បណ្តាលឲ្យខូចខាត យាន១៩គ្រឿងក្នុងនោះមាន៖ ម៉ូតូ១១គ្រឿង,រថយន្តតូច៦គ្រឿង,រថយន្តធំ២គ្រឿង,ថ្មើរជើង២នាក់។ យានយន្តបង្កហេតុ៖ ម៉ូតូ៤លើក,រថយន្តតូច៤លើក,រថយន្តធំ២លើក។ គ្រោះថ្នាក់លើផ្លូវ៖ ផ្លូវជាតិ៨លើក,ផ្លូវខេត្ត២លើក។
រាជធានី-ខេត្តមានគ្រោះថ្នាក់ និងរងគ្រោះច្រើន កំពង់ធំ១លើក ស្លាប់២នាក់,កំពង់ចាម៣លើក ស្លាប់១នាក់របួស៣នាក់, កំពង់ស្ពឺ១លើក ស្លាប់១នាក់របួស៣នាក់ (ស្រី១នាក់), រតនគីរី១លើក ស្លាប់១នាក់ របួស១នាក់,កំពត១លើក ស្លាប់១នាក់, កោះកុង១លើក ស្លាប់ស្រី១នាក់ និងខេត្តតាកែវ១លើក ស្លាប់១នាក់។ លទ្ធផលត្រួតពិនិត្យថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ មធ្យោបាយចូលគោលដៅ១២២៦គ្រឿង (ម៉ូតូ៥២%) មធ្យោបាយល្មើស១៨៥គ្រឿង(ម៉ូតូ៧២%) អប់រំ៧៣គ្រឿង(ម៉ូតូ៣៩%) មធ្យោបាយពិន័យ១១២គ្រឿង(ម៉ូតូ១០០%)។
លទ្ធផលត្រួតពិនិត្យមួក និងកញ្ចក់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ បានចុះអនុវត្តចំនួន១៥គោលដៅ ម៉ូតូចូលគោលដៅ៦៣៣គ្រឿង អប់រំ៤៧គ្រឿង ពិន័យសរុប៨៦គ្រឿង (មួក៧១គ្រឿង,កញ្ចក់១៥គ្រឿង,ស្រវឹងគ្មានគ្រឿង, ផ្សេងៗគ្មានគ្រឿង៕