លោកលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងនគបាលជាតិ ដើម្បីសាងសង់ផ្ទះ ដើម្បីប្រគល់ជូន គ្រួសារអតីតយុទ្ធជន
កំពង់ធំ ៖ ព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញ បានដឹកនាំកងកម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកសន្ទុក ចំនួនប្រមាណ ៣០ នាក់ ដើម្បីជួយសាងសង់ផ្ទះចំនួន មួយខ្នង ទំហំ ៦ ម៉ែត្រ × ៤ ម៉ែត្រ ធ្វើអំពីឈើ រនៀប ក្រាលក្ដាបន្ទះ,ជញ្ជាំងក្រាលក្ដារបន្ទះ,ដំបូលប្រក់ស័ង្កសី ដើម្បីប្រគល់ជូន គ្រួសារអតីតយុទ្ធជន រស់នៅក្នុងភូមិ កងមាស ឃុំ ព្នៅ ស្រុក សន្ទុក ខេត្តកំពង់ធំ ។ឈ្មោះលោកស្រី ទុយ ឡៃហួត អាយុ ៤៦ ឆ្នាំ ត្រូវជាភរិយារបស់លោក ហ៊ន ហៃ ជាមន្ត្រី កងយោធពលខេមរភូមិន្ទ ហើយលោកបានពលីមរណៈ នៅពេលដែលលោកបានបំពេញ បេសកកម្ម សម័យសង្គ្រាម ច្បាំង ជាមួយទាហ៊ាន ពុល ពត ក្នុងភូមិសាស្ត្រស្រុក សន្ទុក ក្នុងអំឡុងឆ្នាំ១៩៩៧ ។
ហើយផ្ទះមួយខ្នងនេះដែរជាអំណោយ ឧត្តុង្គឧត្តម ថ្លៃថ្លា បំផុត របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើរ សួរសុខទុក្ខ ជាមួយក្រុមគ្រួសារលោកស្រី ទុយ ឡៃហួត ជាពិសេសប្រសាសន៍ផ្តាំផ្ញើរបស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលឯកឧត្តមបានរំលឹកអំពីវិរ:ភាព ដ៍អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធ អស់រយៈពេលកន្លងមកអស់លោក បានលះបង់សាច់ស្រស់
ឈាមស្រស់ ចូលរួមចំណែក ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ខិតខំ បំពេញភារៈកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទទួលបាន
ស្ថេរភាពល្អ មកដល់បច្ចុប្បន្ននេះ ។
លោកស្រី ទុយ ឡៃហួត មានការសប្បាយ រីករាយក្នុងចិត្តក្រៃលែង ដោយមានការយកចិត្តដាក់ដ៍ខ្ពស់ខ្ពស់ ពីសំណាក់គ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរដល់ សមាជិក អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន គ្រប់ពេលវេលា និងជួយកសាងផ្ទះចំនួនមួយខ្នង ជូនលោកស្រី ។
ក្នុងឱកាសនេះដែរលោកស្រី ទុយ ឡៃហួត បានថ្លែងអំណរគុណ និងគោរពជូនពរ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងកងកម្លាំង ដែលបានចំណាយពេលវេលា ដ៍មានតម្លៃ ចុះជួយសាងសង់ផ្ទះ របស់លោក សូមជួបប្រទះពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ
សុខៈ ពលៈ និងជ័យជំនះគ្រប់ភារកិច្ច ៕