រណ្តៅដីមហាយក្ស នៅក្រោយសាលាស្រុកពួក គ្មានច្បាប់អនុញ្ញាត ហ៊ានធ្វើអាជីវកម្ម ដោយមិនខ្វល់ពីអ្នកណា

សៀមរាប៖ នៅព្រឹក ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានគ្រឿងចក្រចំនួន២គ្រឿង ដែលមន្រ្តីជំនាញមិនមកទប់ស្កាត់នោះទេ។

ហើយគ្រឿងចក្រខាងលើនេះ បានជីករណ្តៅដីអស់រយះពេលមួយឆ្នាំជាងមកហើយ ដែលស្ថិតនៅភូមិគោកដូង ឃុំគោកដូង ស្រុកពួក ខេត្តសៀមរាប។

យោងតាមប្រភពពីប្រជាពលរដ្ធដែលរស់នៅក្នុងភូមិជាប់នឹងរណ្តៅដីមានការព្រួយបារម្មណ៍ពីសត្វគោក្របីដែលនៅជិតស្រះនេះណាស់ព្រោះវាមានជម្រៅជ្រៅហួសហេតុពេកដែលមានជម្រៅប្រវែងដល់ទៅដប់ម៉ែត្រឯណ្ណោះ។

ហើយពួកគាត់បានលើកឡើងបន្តទៀតថាមួយថ្ងៃៗមានរថយន្តដឹកដីចេញចូលរាប់រយគ្រឿងដឹកហុយដីមិនខ្វល់ពីសុខភាពប្រជាជនដែលរស់នៅក្នុងភូមិនេះទេ ពួកគាត់ប្រាប់បន្តទៀតថាទោះបីក្រុមឈ្មួញលក់ដីខំស្រោចទឹកយ៉ាងណាក៏ដោយ ក៏នៅតែហុយចូលក្នុងផ្ទះប្រឡាក់ខោអាវដល់ក្នុងទូរហើយនឹងហុយចូលឆ្នាំងបាយរកតែហូបក៏ហូបមិនកើតដែរ។

នៅល្ងាចថ្ងៃទី១៥នេះ ផងដែរអ្នកសារព័ត៌មានយើង បានខលតាមទូរស័ព្ទ ទៅលោក(ជូ រ៉ាមី)ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបហើយនៅពេលនោះលោកបានប្រាប់តាមទូរស័ព្ឌមកវិញថា រឿងគ្រឿងចក្ររបស់ឈ្មួញឈ្មោះ(ចំរើន)ខាងលើនេះគាត់ពិតជាមិនបានដឹងទេ ចាំលោកអោយជំនាញខាងលោកចុះទៅពិនិត្យមើលសិន។

បើតាមសម្ដីលោក សុិន ចាន់ថុល អភិបាលរងស្រុកពួក លោកបានប្រាប់ថាគ្រឿងចក្រខាងលើនេះបានដាក់សុំច្បាប់ទៅច្រកចេញចូលតែមួយរបស់សាលាខេត្តដែរ តែមិនទាន់បានច្បាប់នៅឡើយនោះទេ។

ចំពោះការជីករណ្តៅដីរបស់ឈ្មួញចំរើនខាងលើនេះផងដែរលោក(ជូ រ៉ាមី)បានប្រាប់អ្នកសារព័ត៌មានយើងបន្ថែមទៀតថារឿងគ្រឿងចក្រខាងលើនេះគឺលោកមិនបណ្តោយអោយធ្វើអាជីវកម្មជាដាច់ខាតថ្វីថ្បិតតែបានស្នើរទៅសុំច្បាប់អនុញាតិមែន តែលោកចំរើនមិនទាន់មានច្បាប់អនុញាតិផងបែរជាហ៊ានធ្វើអាជីវកម្មជីករណ្តៅដីលក់ពេញក្រុងសៀមរាបដែលមិនខ្លាចជំនាញអីបន្តិចណាសោះ។

រឿងរណ្ដៅដីមហាយក្សនេះផងដែរប្រជាពលរដ្ឋនិងរងចាំមើលលោក ជូរ៉ា មី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មានចំណាត់ការទប់ស្កាត់ដែររឺទេគ្រាន់តែនិយាយចោល រឺមួយយ៉ាងណា។

អត្ថបទដែលជាប់ទាក់ទង