កន្លែងផលិតសាច់ក្រក ០២កន្លែង គ្មានច្បាប់ជីវកម្ម ពិសេសគ្មានអនាម័យ
ខេត្តបាត់ដំបង ៖ ថ្មីៗនេះ មានការបែកធ្លាយពីកន្លែងផលិតសាច់ក្រក ០២កន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ផលិតគ្មានច្បាប់ និងគ្មានអនាម័យ។
បើតាមប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា កន្លែងផលិតសាច់ក្រកខាងលើ គឺនាំចូលសាច់ជ្រូកពីប្រទេសថៃ ដោយឆ្លងតាមច្រកទ្វាអន្តរជាតិគីឡូ១៣ (ភ្នំដី)។ ប្រភពបានបន្តថា កន្លែងផលិតគ្មានច្បាប់ និងអនាម័យនោះទេ ពិសេសពោះវៀនជ្រូក ដែលប្រើការនោះ គឺយកមកពីប្រទេសវៀតណាម ដែលសង្ស័យថា ជាពោះវៀនសប្បនិម្មិត ដែលដាក់តាមធុងជ័រ។
រឿងរ៉ាវផលិតសាច់ក្រកខាងលើ ម្ចាស់ទីតាំងក៏ធ្លាប់បាននិយាយត្អូញត្អែរដែរ ពីបញ្ហាសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុក មានប៉េអុឹមស្រុកសំពៅលូន មន្ត្រីស្រុក ខាងពេទ្យសត្វបសុព្យាបាល សុទ្ធតែមកយកលុយ ជាខែ ពីគាត់ទៀតផង។
សង្ឃឹមថា អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ នឹងចុះមកធ្វើការត្រួតពិនិត្យ ទៅលើគុណភាពសាច់ក្រក នៅទីតាំងខាងលើ ដើម្បីបញ្ចៀសនូវការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅ។