កម្លាំងចម្រុះចុះបង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់រាប់សិបម៉ែត្រគូប នៅស្រុកសេសាន្ត
ខេត្តស្ទឹងត្រែង÷ ស្ថិតក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ត្រីម៉ៅ ដារ៉ា និងដឹកនាំកម្លាំងចម្រុះដោយលោកវរសេនីយ៍ឯក វ៉ា សុផាន់នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរដ្ឋបាលព្រៃឈើខេត្តបានសហការចុះបង្ក្រាបទីតាំងស្តុកឈើកែច្នៃទ្វារបង្អួចខុសច្បាប់ជាច្រើនកន្លែងនៅក្នុងភូមិស្រែគរថ្មី។
ប្រតិបត្តិការចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៩ នៅក្នុងចំណុចព្រៃមួយកន្លែងស្ថិតក្នុងភូមិស្រែគរថ្មីចំណុចព្រៃមួយកន្លែងស្ថិតក្នុងភូមិស្រែគរថ្មីឃុំស្រែគរថ្មីស្រុកសេសានខេត្តស្ទឹងត្រែង។
លោកវីរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲយដឹងថាទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់នេះបានលបលួចកែច្នៃឈើធ្វើទ្វារបង្អួចខុសច្បាប់ក្នុងភូមិសាស្រ្តស្រុកសេសាន។ហើយបានដឹកតាមរថយន្តសាំយ៉ុងចេញទៅទីផ្សារគោលដៅរៀងរាល់យប់។
លោកវរសេនីយ៍ឯកបានបន្តថាទីតាំងបង្ក្រាបនេះនខែមិនាឆ្នាំ២០១៨ កន្លងមកសមត្ថកិច្ចធ្លាប់បានបង្ក្រាបម្តងរួចមកហើយតែទីតាំងនេះ ហាក់បីដូចមិនរាងចាលបានផ្លាស់ទីតាំងចាស់មកបង្កើតទីតាំងថ្មីនៅក្នុងព្រៃនិងបានកាប់ឈើដឹកជញ្ជូនតាមគោយន្តរាប់សិបម៉ែត្រគូបដើម្បីកែច្នៃធ្វើទ្វារបង្អួច។
លោកបន្តថា ឈើដែលបង្ក្រាបនេះជាប្រភេទឈើសុក្រប្រភេទឈើ លេខ១ ដែលមានមុខកាត់ចាប់ពី ដែលមានប្រវែងចាប់ពី១ ម៉ែត្ររហូតដល់ ៥ទៅ 6ម៉ែត្រហើយគេផែច្រៀកកែច្នៃទៅជាទ្វារបង្អួចដឹកទៅកាន់ទីផ្សារនៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នឈើដែលមានទំហំច្រើនសន្ធឹកសន្ធាបដែលគេប៉ាន់ស្មានថាមានប្រមាណជា ២០ ទៅ៣០ ម៉ែត្រគូបនោះសមត្ថកិច្ចកំពុងតែធ្វើការត្រួតពិនិត្យនិងដើម្បីរកមធ្យោបាយដឹកជញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ ដោយ សាវ័ន្ថ