អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់សកម្មបាន11នាក់

ភ្នំពេញ៖ បន្ទាប់ពីបក្សពួកក្រុមទាំងនេះបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបស្ពាយបណ្តាលអោយជនរងគ្រោះដួលរបួស អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់សកម្មបាន11នាក់។

ករណីនេះបានកើតឡើងវេលាម៉ោង20នឹង10នាទីយប់ ថ្ងៃ17.01. 2019 នៅចំណុចមុខផ្ទះលេខ26Eo ផ្លូវលេខ154 ភូមិទី6 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ HU JINGMIN ភេទប្រុស អាយុ62ឆ្នាំ ជនជាតិចិន បានស្ពាយកាបូបលើស្មារខាងស្តាំ ធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ154 លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យចំនួន02នាក់ ជិះម៉ូតូ01គ្រឿង ម៉ាកCPX125 ពណ៍សស្លាកលេខ ភ្នំពេញ 1GN-3390 បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ បណ្តាលអោយជនរងគ្រោះដួលអូសទៅនឹងថ្នល់ រងរបួសដាច់ស្មារ និងចិញ្ចើមខាងឆ្វេង ហើយជនរងគ្រោះក៏ស្រែកផ្អើលឆោរឡោ ស្របពេលនោះកំលាំងខណ្ឌ ប៉ុស្តិ៍ដែលកំពុងល្បាតដល់ចំណុចក្បែរនោះក៏ធ្វើការអន្តរាគមន៍ភ្លាម ដោយជិះម៉ូតូដេញប្រផាប់ ចាប់ប្រផីងធ្វើអោយជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយភ័យធ្លាក់ពីលើម៉ូតូ នឹងបានត្រូវកំលាំងយើងឃាត់ខ្លួនបានភ្លាម រួចនាំមកទីស្នាក់ការប៉ុស្តិ៍ជ័យជំនះ ដើម្បីធ្វើការសាកសួរតែម្តង ដោយឡែកជនសង្ស័យម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់ ។

បន្ទាប់ពីបានតំរុយនៃការឃាត់ខ្លួនជនសង្ស័យមនាក់ កំលាំងយើងបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ ឈានដល់បើកកិច្ចប្រតិបត្តិការបន្តតាមយកបក្សពួក ដោយច្បាមរហូតមកដល់វេលាម៉ោង ២៣h ៣០នាទី ទើបឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត រួមជាមួយមធ្យោបាយធ្វើសកម្មភាព ។

-ជនសង្ស័យត្រូវឃាត់ខ្លួនចំនួន02នាក់ឈ្មោះ
1.ឈ្មោះ ស៊ុន ណាដា ភេទស្រី(ខ្ទើយ) អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជិះពីក្រោយធ្វើសកមំភាពឆក់)។
2.ឈ្មោះ ឡោ ចិត្រា ភេទប្រុស អាយុ19ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (អ្នកបើកម៉ូតូ)។
-វត្ថុតាងដកហូត: ម៉ូតូមួយគ្រឿង ។
-សំភារះបាត់បង់: គ្មាន

ជាវិធានការជំនាញដើម្បីជីកឬសគល់ កាប់មែក កាប់ធាង សមត្ថិកិច្ចយើងបានបន្តជាន់យកចម្លើយជនសង្ស័យ នឹងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តរហូតមកដល់វេលាម៉ោង 5ទាប់ភ្លឺ កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួក នឹងជាសមាសភាពឆក់សកម្មតាមបណ្តាខណ្ឌផ្សេងៗចំនួន០៤នាក់ទៀត(ស្រីចំនួន០១នាក់) ព្រមទាំងជនសង្យ័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៥នាក់(ស្រីចំនួន០១នាក់)ផ្សេងទៀត រួមជាមួយម៉ូតូចំនួន០២គ្រឿងនាំយកមកធ្វើការសាកសួរ។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថិកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 11នាក់ ក្នុងនោះមានសមាសភាពមុខសញ្ញា ឆក់សកម្មចំនួន 06នាក់ នឹងសមាសភាពប្រើប្រាស់គ្រឿងញៀនចំនួន 05នាក់ ដោយចាប់ផ្តើមបើកកិច្ចប្រតិបត្តិការពីវេលាម៉ោង 8:10នាទី យប់ថ្ងៃទី 17.01.2019 រហូតមកដល់វេលាម៉ោង 5ទៀបភ្លឺ ឈានចូលថ្ងៃទី 18.01.2019។

ប្រតិបត្តិការនេះដែរដឹកនាំបញ្ជាស្រាវជ្រាវ សួរចម្លើយដោយផ្ទាល់ពីលោកវរៈសេនិយ៍ឯង ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ  ហើយនឹង សួរចំលើយរកបក្ខពួកនិងប្រវត្តិសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ដើម្បីកសាងសំណុំរឿងតាមនិតិវិធីដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង