ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចឈើប្រជាពលរដ្ឋ ត្រូវនគរបាលចាប់ខ្លួនបញ្ជូនទៅតុលាការ

ខេត្តរតនគិរី÷ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងបានលុងឃាត់ខ្លួន ពាក់ព័ន្ធករណីចោរកម្ម(លួចឈើ)របស់ប្រជាពលរដ្ឋមួយកន្លែង។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃអង្គារ៍ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចផ្ទះឈ្មោះង៉ែត ឆាត ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ២នាក់ ១- ឈ្មោះ ហឿង ដា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
២-ឈ្មោះ ធឿន ធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង