ទីតាំងម៉ាស្សាកោសជប់ ២កន្លែង យកអាជ្ញាប័ណ្ណអនុញ្ញាតរបស់មន្ទីរទេសចរណ៍ខេត្ត មកប្រេីប្រកបអាជីវកម្មប្រេីប្រាស់ជាលេសដេីម្បីបិទបាំងលួចលាក់បំរេីសេវាកម្មផ្លូវភេទតែប៉ុណ្ណោះ
ខេត្តកំពង់ស្ពឺ៖ ទីតាំងម៉ាស្សាកោសជប់២កន្លែង ស្ថិតនៅក្នុងក្រុមហ៊ុន (ភ្នំពេញស៊ូរហ្គឺ) ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានគេសង្ស័យថាមានបង្កប់លួចលាក់បំរេីរសេវាកម្មផ្លូវភេទទៀតផង។
កន្លែងម៉ាស្សាកោសជប់ទាំង២ខាងលេីនេះត្រូវបានគេស្គាល់ថា៖(១)យីហោ ស្រីអូនម៉ាស្សាកោសជប់ (២)យីហោត្រជាក់ចិត្តកោសជប់ និងមានបញ្ចាក់ពីតំលៃសេវាកម្មនៅខាងក្រោមប៉ាន់ណូ ២០០០០៛។
ប្រភពព័ត៌មានបានអោយដឹងថា ការបេីករកសុីរបស់ម្ចាស់សេវាកម្មទាំង២កន្លែងនេះដែរ គេអង្កេត ឃេីញថា កេីតមានជារៀងរាល់ឆ្នាំពិសេសនៅរដូវកាត់អំពៅ ដែលជារដូវប្រមូលផ្តុំទៅដោយមនុស្សជាច្រេីន មកធ្វេីកម្មករសុីឈ្នួលនិង ភាគ ច្រេីនក្រុមតៃកុងឡានមកសុីឈ្នួលដឹកអំពៅ អោយខាងក្រុមហ៊ុនតែម្តង ។
ប្រភពព័ត៌មានបានអោយដឹងទៀតដែរថា ពួកគេមកបេីករកសុីមុខរបរម៉ាស្សាកោសជប់ នៅរដូវកាត់អំពៅទៅបានដោយរលូន ព្រោះរដូវនេះគេរកលុយបានណាស់ ពីភ្ញៀវមិនថា យប់រឺថ្ងៃ គឺម្ចាស់កន្លែងម៉ាស្សទាំង២កន្លែងខាងលេី បានប្រេីធ្នាក់ស្រីស្អាតជាច្រេីនរូបដេីម្បីអង្គុយបក់ដៃហៅភ្ញៀវនិងបញ្ចេញសាច់ខ្ចីឃេីញហេីយស្ទេីរតែទប់អារម្មណ៍មិនបាន។
បេីយោងតាម ប្រភពពីបុរសម្នាក់ ដែលចូលចិត្តចូលទៅម៉ាស្សា កោសជប់ រូបគាត់បានយដឹងថា កន្លែងសេវាកម្មកោសជប់ទាំង២ខាង លេីនេះ គឺមានសេវាកម្មល្អណាស់ ហេីយនារីស្អាតៗទៀតផង ពិសេស បេីក ចាំទទួលភ្ញៀវ24hលេី24h ដែលមានតំលៃម៉ាស្សា កោសជប់ ធូរ សមរម្យ១ម្នាក់២០០០០៛ បេីចង់ធ្វេីអ្វីលេីសពីហ្នឹងមានតំលៃផ្សេងទៀត ចាប់ពី៦០០០០៛ទៅ៨០០០០៛ក្នុង១ដង ធានាថាមិនអោយភ្ញៀវអន់ចិត្តនោះឡេីយ។
បេីយោងតាមប្រភពបែកធ្លាយមួយផ្សេងទៀតក៏បានអោយដឹងផងដែរថា កន្លែងម៉ាស្សាយីហោទាំង២ខាងលេីនេះ មានច្បាប់អនុញ្ញាត ប្រកបអាជីវកម្ម ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍មានតែមួយកន្លែងនោះទេរឺឯមួយកន្លែងទៀតមិនទាន់មានច្បាប់អនុញ្ញាតចេញពីខាងមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺនៅឡេីយទេ។
មហាជនបញ្ជាក់ថា មុខរបររកសុីម៉ាស្សាកោសជប់នេះដែរ មានច្បាប់រឺមិនមានច្បាប់ដូចតែគ្នានោះទេ គឺតែងតែបង្កប់លួចលាក់បំរេីនៅសេវាកម្មផ្លូវភេទជានិច្ច ព្រោះតែកំរៃដែរបានមកពីការម៉ាស្សាកោសជប់បានលុយតិចតួចណាស់ ទូទាត់លេីការចំណាយផ្សេងៗដូចជាថ្លៃផ្ទះជួលទឹកភ្លេីងស្ទេីរតែមិនគ្រប់នោះទេ ។
ពីបញ្ហាខាងលេីនេះ គួរណាស់តែខាងអាជ្ញាធរ ស្រុកថ្ពង និងខាងមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ គួរពិនិត្យឡេីងវិញចំពោះម្ចាស់អាជីវកម្មទាំងឡាយណា ដែលមានអាជ្ញារប័ណ្ណអនុញ្ញាតពីមន្ទីរគួរតែគោរពអោយបានត្រឹមត្រូវ ហើយកន្លែងណាដែរមិនមានច្បាប់អនុញ្ញាត រឺម្ចាស់អាជ្ញារប័ណ្ណណាដែលមិនគោរពទៅតាមអ្វីដែលមន្ទីរចេញអោយនោះ គួរតែខាងមន្ទឺរចាត់វិធានការជាបន្ទាន់ផង ដេីម្បីកុំអោយបាត់បង់នៅសិលធរ៌បស់ខ្មែរ៕