សង្ស័យថា មានការឃុបឃិតគ្នា ប្រព្រឹត្តអំពើពុយរលួយ ឱ្យឈ្មួញផ្ទុកលើសទម្ងន់យ៉ាងធ្ងន់ធ្ងរ នៅក្នុងនៅស្ថានីយ៍ថ្លឹងរថយន្តស្រុកស្នួលខេត្តក្រចេះ បណ្ដាលឱ្យផ្លូវជាតិលេខ៧ទើបធ្វើហើយថ្មីៗនេះ ស្រុតឡើងប៉ោងទ្រូងកណ្ដាលតែម្ដង

ក្រចេះ៖ វេលាម៉ោង០១ និង៥៣ នាទី នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ក្រុមអ្នកសារព័ត៌មានយើងបានចុះមកដល់ ទីតាំង ស្ថានីយ៍ថ្លឹងរថយន្ត ស្ថិតនៅក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

ជាក់ស្ដែងឃើញមានរថយន្ត វេអង និងអាយីឌុបភ្លៅ៥ផ្ទុកដំឡូង ពេញៗ ពោៗ ឡើងកំពង់ៗ រថយន្ដបើកចូល ឆ្លងកាត់ក្នុងស្ថានីយ៍នោះ ពិតប្រាកដមែន តែពុំបានឈប់ ថ្លឹងគីឡូ ឱ្យបានត្រឹមត្រូវនោះទេ ឃើ ញតែមន្ត្រីនៅទីនោះ ឈរ ដើរចុះឡើងៗ ត្រេងត្រាងៗ ដើម្បីបំភាន់ភ្នែកថ្នាក់លើតែប៉ុណ្ណោះ។

រីឯភាគីរថយន្ត ដឹកដំឡូងវិញ ពេលទៅជិតដល់ ស្ថានីយ៍មានអ្នកចុះពីរថយន្ត រត់តម្រង់ចូលទៅក្នុងស្ថានីយ៍សង្ស័ យ ថា គាត់រត់ចូលទៅដើម្បីបង់ប្រាក់ ជាមុន ក្នុងការ សម្រប សម្រួល កុំឱ្យមានការផាកពិន័យធ្ងន់ធ្ងរ ក្នុងការផ្ទុកលើស ទម្ងន់ ដែលច្បាប់បានហាមឃាត់ ។

តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ក្នុងរថយន្ត អាវេអង និងអាយីឌុបភ្លៅ៥ មួយគ្រឿងៗ ត្រូវបង់ប្រាក់១០ ~ទៅ១៥ម៉ឺនរៀល ហើយការផ្ទុកម៉ាពេញៗ ទម្ងន់៥០~ ទៅ៦០តោន គឺលើសទម្ងន់យ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យផ្លូវជាតិ លេខ០៧ ចាប់ពីខេត្តក្រចេះ ទីរួមស្រុកស្នួល ជាពិសេសនៅម្ដុំជិតស្ថានីយ៍ថ្លឹងរថយន្តនេះតែម្ដង ឡើងប៉ោងកណ្ដាល
មិនយូប៉ុន្មាន ច្បាស់ជាខូចខាត រលាយហិនហោចក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាពុំខានឡើយ ។

ជុំវិញនឹងបញ្ហា ពុករលួយ នៅក្នុងស្ថានីយ៍ថ្លឹងរថយន្ត ខាងលើនេះ ពលរដ្ឋសូមឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈ អភិបាលខេត្ត ក្រចេះ ជាពិសេសឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រកពេលវេលាណាមួយដ៏សមគួរ ចាត់ឱ្យមន្ត្រីជំនាញ ឱ្យចុះស្រាវជ្រាវ លើករណីមិនប្រក្រតី របស់មន្រ្តីខិខូច មួយចំនួន ដែលកំពង់ ធ្វើសកម្មភាព នៅក្នុងស្ថានីយ៍ថ្លឹងរថយន្ត នៅចំណុចភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នេះផងទាន ! ៕

អត្ថបទដែលជាប់ទាក់ទង