សាហាវមែនជនសង្ស័យ២នាក់ចូលលួចម៉ូតូសេ១២៥សេរីឆ្នាំ២០១៧បានសម្រេចម្ចាស់ឃើញបាញ់គំរាម១គ្រាប់រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ទាំងកណ្តាលថ្ងៃតែម្តងជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចូលទៅលួចម៉ូតូនៅកន្លែងផ្ញើរមួយកន្លែងដែលម្ចាស់ម៉ូតូចផ្ញើរទុកហើយឡើងទៅហូបបាយនៅលើផ្ទះ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៤ខែមករាឆ្នាំ២០១៩
ស្ថិតនៅក្រុមទី៥ចំនុចផ្សារដីថ្មីផ្លូវបេតុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានចេញពីរោងចក្រមកហូបបាយហើយបានផ្ញើរម៉ូតូនៅខាងក្រោម ស្រាប់តែមានជនសង្ស័យ ២នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូសេ១២៥មួយគ្រឿងសេរីឆ្នាំ២០១៨ប្រដាប់ដោយអាវុធខ្លីសៀតលាក់ទុកនៅចង្កេះបានឈប់ម៉ូតូហើយបក្ខពួកម្នាក់ទៀតបានចុះពីលើម៉ូតូដើរចូលទៅធ្វើសកម្មភាពកាច់ករបញ្ឆេះជិះម៉ូតូជនរងគ្រោះ ជិះបានចំងាយប្រហែល១០០ម៉ែត្រស្រាប់តែម្ចាស់ម៉ូតូបានស្រែកឆោឡោរួមនិងអ្នកជិតខាងផងស្រាប់តែជនសង្ស័យម្នាក់បានដកកាំភ្លើងពីចង្កេះបាញ់គំរាមឡើងលើមួយគ្រាប់បណ្តាលអោយត្រូវទុយោទឹកបែក ហើយជនសង្ស័យទាំង២ នាក់ជិះម៉ូតូម្នាក់មួយគ្រឿងគេចខ្លួនបាត់ស្រមោលដោយសុវត្ថភាព។

សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ណាំ គិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅចំនុចកើតហេតុខាងលើ។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះខាងលើរួចរាល់ហើយសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវវែកមុខនិងស្វែងរកចាប់ខ្លួនជនសង្ស័យទាំង២នាក់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅ ពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង