ឃាត់ធ្វើតេស្តមនុស្ស៦០នាក់រកឃើញ១៣នាក់មានសារធាតុញៀនគួរឲ្យព្រួបារម្ភខ្លាំង

ខេត្តប៉ៃលិន៖កម្លាំងចម្រុះ ចុះពិនិត្យអាវុធជាតិផ្ទុះនិងសារធាតុញៀន បាន ធ្វើតេស្តមនុស្ស៦០នាក់រកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន១៣នាក់និងបានឃាត់ខ្លួនជនទាំងនោះយកទៅអប់រំ រួមទាំង ម៉ូតូចំនួច៤គ្រឿងនិងវត្ថុតាងមួយចំនួនទៀតដែលពាក់ព័ន្ធនិងគ្រឿងញៀន។

ការចុះឆែកឆេរនេះធ្វើឡើងកាលពី​វេលាម៉ោង ០៨ និង ៣០ នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ​២០១៩នេះនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់នស្រុកសាលាក្រៅខេត្តប៉ៃលិនជាប់ព្រំដែនថៃ ដែលដឹកនាំដោយ ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្ដម ចេង ញ៉ាញ អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការ​រងទទួល​ផែន​អគ្គីភ័យ និងអាវុធជាតិ​ផ្ទុះ រួមជាមួយ​លោក​វរសេនីយ៍ឯក ស៊ុំ សុផល ស្នងការរងទទួលផែន​សណ្ដាប់ធ្នាប់​ នៅចំណុចភូ​មិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះកម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​៖
-រថយន្ត​ចំនួន ៩៥គ្រឿង
-ម៉ូតូចំនួន ១៧៥គ្រឿង និង​បាន​ដកហូត​ចំនួន ០៤គ្រឿង។​
ក្នុង​នោះ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​បានធ្វើ​ការ​ត្រួតពិនិត្យ​សារធាតុញៀនបានចំនួន ៦០នាក់ និង​ឃាត់​ខ្លួន​ជនសង្ស័យបានចំនួន ១៣នាក់ ដែល​ពិនិត្យឃើញមាន​សារធាតុ​ញៀន។​

បច្ចុប្បន្ន​ជនសង្ស័យ រួម​ជាមួយ​វត្ថុតាងត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន ដើម្បី​អប់រំ​ណែនាំ ធ្វើ​កិច្ច​សន្យា និង​ឲ្យ​អាណាព្យាបាល​មក​ធានា​យកទៅ​អប់រំ​បន្ត​​។

ជាមួយក្នុងការចុះឆែកឆេរនេះដែរពលរដ្ឋមានការបារម្ភយ៉ាងខ្លាំងព្រោះគ្រឿងញៀនកំពុងវាយលុកពេញបន្ទុកនៅក្នុងភូមិឋានរបស់គាត់ ជាក់ស្តែងដូចការចុះឆែកឆេរនេះជាដើម ឆែកឆេរមនុស្ស៦០នាក់មានផ្ទុករហូត១៣នាក់ទៅហើយនេះជាភាគរយខ្ពស់បំផុតគួរឲ្យព្រួបារម្ភបំផុត៕

អត្ថបទដែលជាប់ទាក់ទង