ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ហន់និងស្រាល
ខេត្តរតនគិរី÷ មនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចមុខផ្ទះឈ្មោះ បួន ខាង លើផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិថ្មី ឃុំសេដា ស្រុកលំផាត់។
មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ម៉ូតូបង្ក១គ្រឿងម៉ាកវ៉េវឆ្លាម ស៊េរីឆ្នាំ២០១៦ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ បួន ខាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ របួសស្រាល មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ខណ:បត់ឆ្លងផ្លូវចូលទៅផ្ទះមិនបានប្រុងប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងជិះមកពីមុខបុកតែម្តងបណ្តាលឲ្យដួលរណូករណែលពេញផ្លូវ។
ចំណែកម៉ូតូជនរងគ្រោះ១គ្រឿង ម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CG -៩០០៩ បើកបរដោយឈ្មោះ ឈីន ឈី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពួន មុខរបរ កម្មករ មានទីលំនៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី របួសស្រាល។
អ្នករួមដំណើរ២នាក់
១.ឈ្មោះ ស៊ុល ញុល ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិទំពួុន រងរបួុសស្រាល។
២. ឈ្មោះ ខាង ខេត ភេទស្រី អាយុ២ឆ្នាំ រងរបួុសធ្ងន់បាក់ឆ្អឹងកំភួុនជើងខាងស្តាំ។
ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះមកអន្តរាគមន៍ធ្វើការវាស់វែងយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍ឃុំសេដាដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។
ដោយឡែកជនរងគ្រោះត្រូវបាននគរបាលប៉ុស្តិ៍ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តផងដែរ៕ដោយ សាវ័ន