បុរសម្នាក់ មានជំងឺសរសៃប្រសាទរត់ទៅចង.កជាច្រើនដង តែលើកនេះបានសម្រេចមែន

ខេត្តរតនគិរី÷ បុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង ខណ:ដោយមានជំងឺសរសៃប្រសាទត្រូវបានសាច់ញាតិប្រទះឃើញកាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចចម្ការស្វាយចន្ទី លោក ក្វាស កាតឹក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិទំពួន ស្ថិតនៅភូមិទៀន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី។

មន្ត្រីនគរបាលប៉ុស្តិ៍កិចុងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ដកដំឡូង មានស្រុកកំណើតនៅភូមិព្រៃផ្តៅ ឃុំមោគដា ស្រុករមាសហែក ខេត្តព្រៃវែង។ ហើយបានចង.កធ្វើអត្តឃាតដោយខ្លួនឯងកាលពីវេលាម៉ោង១០និង៣០នាទីយប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នៅនិងដើមស្វាយចន្ទីកម្ពស់ពីដីប្រវែង២,៣ម៉ែត្រ ហើយពីចុងជើងមកដីកម្ពស់៣តឹក ចង.កនិងកន្សែងក្រហមប្រវែង១,​២ម៉ែត្រ។

នគរបាលប៉ុស្តិ៍បន្តថា តាមការបំភ្លឺពីប្រពន្ធឈ្មោះ សុខ​ សោភា​ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ដកដំឡូងដូចគ្នា បានបញ្ជាក់ប្រាប់សមត្ថកិច្ចឲ្យដឹងថា ប្តីគាត់មានជំងឺសតិមិនគ្រប់(សរសៃប្រសាទធ្វើទុក្ខយូៗម្តង)​ធ្លាប់រត់ចេញពីផ្ទះពីបីដងមកហើយ តែតាមរកឃើញមកវិញ ទើបលើកចុងក្រោយនេះ តាមរកមិនឃើញព្រោះដើមស្វាយចន្ទីច្រើនពេកហើយយប់ផងនោះ។ លុះព្រឹកឡើងក៏នាំគ្នាដើររកម្តងទៀតក៏ប្រទះឃើញគាត់ចង.កសម្លាប់ខ្លួនបាត់ទៅហើយនោះ។

ក្រោយកើតហេតុនគរបាលប៉ុស្តិកិចុងបានចុះទៅត្រួតពិនិត្យនិងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង