គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តប្រារព្វរាត្រីសមោសរដើម្បី កៀរគរមូលនិធិសប្បុរសធម៌
ខេត្តរតនគិរី÷ រាត្រីសមោសរដើម្បីកៀករមូលនិធិសប្បុរសធម៌ត្រូវបានគណ:កម្មាធិការសាខាកាបាទ ក្រហមកម្ពុជាខេត្តរតនគិរី ប្រាព្ធធ្វើឡើងនៅសាលាខេត្ត នារាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមាន លោក ថង សាវុន អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ។
ថ្លែងទៅកាន់សប្បុរសជនជាង ៦០០ នាក់ដែលបាន អញ្ជើញចូលរួមក្នុងរាត្រីសមោសរដើម្បីកៀគរមូលនិធិសប្បុរសធម៌ នាឳកាសនេះលោក ថង សាវុន មានប្រសាសថា ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមបានទាញ ការយកចិត្តទុកដាក់របស់ពិភពលោកលើបច្ចុប្បន្នភាព នៃបញ្ហាប្រឈមជាសកលតាមរយៈ ការប្រារព្វទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម លើប្រធានបទជាបន្តបន្ទាប់ ដែលជាថ្ងៃពិសេសក្នុងការកៀគរមូលនិធិសប្បុរសជន ។ ការងារស្វែងរកមូលនិធិនេះ គឺជាការងារមួយចម្បងនិងឈានមុខគេដែលសាខាត្រូវព្រឹង និងពង្រីកគ្រប់រូបភាពដើម្បី ឆ្លើយតបទៅ និងតម្រូវការរបស់ជនងាយរងគ្រោះនានាសាខាបាននឹងកពុងដំណើរការជា បណ្តើរៗដើម្បីធានាភាពជាម្ចាស់លើហិរញ្ញវត្ថុរបស់សាខា ។
លោកអភិបាលខេត្ត បន្តថា រាត្រីនេះបានឆ្លុះបញ្ជាំងអោយឃើញពីសកម្មភាពដែលកាកបាទក្រហមអាចដំណើរ ការទៅបានក៏អាស្រ័យលើការជឿជាក់ដែលបានចាប់ផ្តើមពីខ្ញុំ និងអ្នកទាំងអស់គ្នាដែល បានចូលរួមគាំទ្រវិភាគទានជាសម្ភារៈ និងថវិកាពីសំណាក់លោក លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី សម្បុរសជន ដែលអ្នកស្មាគ្រ័ចិត្ត កាកបាទក្រហមយុវជន កាកបាទក្រហមដែលជាកម្លាំងចូលរួមមិនអាចខ្វះបានឡើង ។ ជាការពិតយើងមាន រាជរដ្ឋាភិបាលជាអ្នកដឹកនាំ និងគ្រប់គ្រងដោយឡែកយើងទាំងអស់គ្នាក៏មានតួនាទីចូលរួម ក្នុងកិច្ចការសង្គមនេះផងដែរ ព្រោះថារាជរដ្ឋាភិបាលនៅមានខ្វះចន្លោះក្នុងការបំពេញ អោយបាននៅការខ្វះខាតទាំងអស់នោះទេដែលជាហេតុតម្រូវអោយមានកាកបាទក្រហម កម្ពុជាជាជំនួយការអោយអាជ្ញាធរសាធារណៈផ្នែកមនុស្សធម៌ ។
លោក ថង សាវុន ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានថ្លែងនូវអំណរគុណចំពោះ វត្តមានសម្បុរសជនទាំងអស់ដែលបានចូលរួម និងអំពាវនាវដល់ទឹកចិត្តសប្បុរសធម៌ របស់លោក លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ប្រធាន អនុប្រធានមន្ទីរស្ថាប័ន អនុសាខា ក្រុងស្រុក អង្គការក្នុងនិងក្រៅរដ្ឋាភិបាល ក្រុមហ៊ុននានា សណ្ឋគារ ផ្ទះសំណាក់ ភោជនីដ្ឋាន អាជីវករ ទាំងអស់ ដែលបាន ចូលរួម ចែករំលែកជាសំភារៈ ថវិកា តាមវប្បធម៌ចែករំលែកដើម្បីជាកម្លាំងមនុស្សធម៌ដ៍រឹងមាំជួយ សម្រាប់ទុក្ខលំបាកវេទនារបស់ជនងាយរងគ្រោះនានាក៏នៅទូទាំងខេត្តរតនគិរីទាំងមូល ។
សូមបញ្ជាក់ថា ថវិកាដែលប្រមូលបានពីកម្មវិធីរាត្រីសមោសរនាពេលនេះបានចំនួនជាង២ ម៉ឺនដុល្លារ៕ដោយ សាវ័ន