មន្ត្រីនគរបាលស្រុកតាវែងម្នាក់ បានវាយទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ

ខេត្តរតនគិរី÷ មន្ត្រីនគរបាលស្រុកតាវែងម្នាក់បានបង្កអំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

ករណីប្រើអំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០ នាទី ល្ងាចថ្ងៃអាទិត្យ ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ស្ថិតនៅត្រង់ចំណុចផ្ទះចម្ការ ភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង។

មន្ត្រីនគរបាលស្រុកតាវែងបានឲ្យដឹងថា ជនបង្កឈ្មោះ យុប ចាន់ទុ ជាមន្រ្តីនគរបាលនៃស្រុកតាវែង។ រីឯប្រពន្ធឈ្មោះ សាន់ លាន អាយុ៤៩ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ បន្ទាប់ពីប្តីបានវាយទៅលើប្រពន្ធចំក្បាល បណ្តាលឲ្យរបួសជាទម្ងន់ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសំរាកព្យាបាលនៅឯមណ្ឌលសុខភាពស្រុកតាវែង។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញកំពុងធវើការសាកសួរបំភ្លឺពីជនរងគ្រោះ”ត្រូវជាប្រពន្ធ”ថាតើមូលហេតុអ្វីបានជាប្តីកំណាចរូបនេះវាយលើប្រពន្ធរបស់ខ្លួនយ៉ាងឃោឃៅបែបនេះនិងឈានបន្តនិតិវិធីទៅលើជនប្រព្រឹត្តបទល្មើសទៅតាមផ្លូវច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង