បុរស២នាក់ទាស់ពាក្យសំដីគ្នា ម្នាក់រងរបួសម្នាក់ទៀតរត់ចោលស្រុក

ខេត្តរតនគិរី÷ បុរស២នាក់ បានឈ្លោះប្រកែកគ្នាឈានដល់ការប្រើអំពើហិង្សាដោយចេតនាបង្កឲ្យមានរបួសស្នាមអ្នកដទៃត្រូវមួយកាប់បិតចុងស្រួចត្រង់ស្នាខាងស្តាំរបួសស្រាល។

បង្កហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥៦នាទីយប់ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នៅចំណុចស្ពានអូរតាងក្រុមហ៊ុនម៉ាងយ៉ាងខេ ស្ថិតនៅភូមិវ៉ង ឃុំកាចូន ស្រុកវើនសៃ។

មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វៀង ដំ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិកាឡែងឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី មុខរបរកម្មករជៀរជ័រកៅស៊ូឲ្យក្រុមហ៊ុនម៉ាងយ៉ាងខេ(វៀតណាម)។រីឯជនដៃដល់ក្រោយពីប្រើអំពើហិង្សាបានរត់គេចខ្លួនបាត់។

ចំណែកជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុមហ៊ុនម៉ាងយ៉ាងខេ(វៀតណាម)។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការតាមស្រាវជ្រាវចាប់ជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្កូវច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង