កំហុសឆ្គងទាំង៦ ដែលអ្នកកំពុងធ្វើឲ្យសក់ស្តើងទៅៗ
ប្រការគួរយល់ដឹង ៖ សក់ស្តើង គឺជាក្តីកង្វល់មួយផងដែរ សម្រាប់មនុស្សស្រីដែលស្រឡាញ់សម្រស់ ពីព្រោះវាមើលទៅមិនសូវស្អាត ហើយពិបាកក្នុងការធ្វើម៉ូដ ពេលចូលរួមក្នុងកម្មវិធីនានា។ បញ្ហាសុខភាពទូទៅ និងជំងឺប្រចាំកាយ គឺជាដើមហេតុដែលធ្វើឲ្យសក់របស់អ្នកជ្រុះ ហើយស្តើងទៅៗ។ មានកត្តាមួយចំនួនផងដែរ ដែលអ្នកកំពុងធ្វើរាល់ថ្ងៃ ប៉ុន្តែអ្នកមិនបានដឹងទេថា វាបានធ្វើឲ្យសក់របស់អ្នកកាន់តែស្តើង។
កត្តាទាំងអស់នោះមានដូចជា ៖ ១. ញ៉ាំអាហារគ្មានសុខភាព ដែលទៅជួយបំប៉នសក់
២. ជក់បារី និងផឹកស្រា
៣. កក់សក់រាល់ថ្ងៃ
៤. ប្រើប្រាស់ផលិតផលគ្មានគុណភាព
៥. លាប និងអ៊ុតសក់ញឹកញាប់ពេក
៦. ស្ថិតនៅក្រោមកម្តៅថ្ងៃច្រើនពេក៕