គ្រប់គណបក្សនយោបាយមាន៤លើកក្នុងរយៈពេល២១ថ្ងៃ នាពេលយុទ្ធនាការឃោសនា
រាជធានីភ្នំពេញ ៖ លោក ឯម សូផាត សមាជិកគ.ជ.ប បានលើកឡើងក្នុងកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោត និងការបណ្តឹងពាក់ព័ន្ធនឹងការឃោសនា បោះឆ្នោតនាព្រឹកថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០១៨ នៅទីស្តីការគ.ជ.ប. បានលើកឡើងថា គណបក្សឈរឈ្មោះបោះឆ្នោត អាចហែក្បូនព្យុហយាត្រានៅរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ យ៉ាងច្រើន៤ដងក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
សម្រាប់ឃោសនាស្វែងរកសំឡេងក្នុងការបោះឆ្នោតជ្រើសតាំងអ្នក តំណាងរាស្ត្រអាណត្តិទី៦នេះ គណបក្សនយោបាយទាំងអស់មានរយៈពេល២១ថ្ងៃ ក្នុងការឃោ សនា និងអាចហែរក្បួនព្យុហយាត្រាបានតែ៤លើកប៉ុណ្ណោះដោយមិនអាចឆ្លងខេត្តបានឡើ យ។ លោកថាការហែក្បូនព្យុហយាត្រា ឬក្បូនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទក្នុងក្រុងស្រុក ខណ្ឌ ចំណុះរាជធានីខេត្ត ឬការហែក្បូនព្យុហយាត្រា ពីក្រុងស្រុកខណ្ឌមួយទៅក្រុង ស្រុក ខណ្ឌ មួយផ្សេងទៀតនៃរាជធានី ខេត្តដដែល ត្រូវបានចាត់ទុកថា ជាការហែក្បូនក្របខណ្ឌមណ្ឌល បោះឆ្នោតរាជធានី ខេត្ត។ គណបក្សនយោបាយមិនអាចហែក្បូនឆ្លងខេត្តបានឡើយ។
លោកបញ្ជាក់ថា ការឃោសនាបោះឆ្នោតមានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែកក្កដាដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ហើយគ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ត្រូវ បញ្ឈប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត ឬថ្ងៃស។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត របស់ គណបក្សនយោបាយត្រូវចាប់ផ្តើមពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ និងត្រូវឈប់សម្រាកនៅច ន្លោះពីម៉ោង១០យប់ ដល់ម៉ោង៦ព្រឹក។ ការឃោសនាដោយឧបករណ៍បំពងសំឡេ ងត្រូវហាមឃាត់ជាទូទៅ ចាប់ពីម៉ោង១២ម៉ោង ថ្ងៃត្រង់ដល់ម៉ោង២រសៀល មិនត្រូវឃោ សនាចាក់បំពងសំឡេងនៅក្បែរមន្ទីពេទ្យ នៅក្បែសាលារៀន ឬគ្រឹះស្ថានសិក្សានានា ក្នុងពេល ម៉ោងសិស្សកំពុងសិក្សា។ លោក ឯម សូផាត ក៏បានលើកឡើងថា «រាល់សកម្មភាពឃោសនាបោះឆ្នោត ត្រូវហាមឃាត់នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត (ថ្ងៃស) និងថ្ងៃបោះឆ្នោត។
ហើយចំពោះការស្ទង់មតិ និង ការផ្សាយលទ្ធផលនៃការស្ទង់មតិពាក់ព័ន្ធនឹងកិច្ចការបោះឆ្នោតត្រូវបញ្ឈប់៧ថ្ងៃមុន ថ្ងៃបោះឆ្នោត ជាដាច់ខាត» ។ លោកក៏បានសង្កត់ធ្ងន់ថា មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធា យោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីតុលាការ មិនត្រូវប្រើឥទ្ធិពលអំណាច នៃតួនាទីរបស់ខ្លួនដោយប្រយោល ឬចំពោះទៅលើដំណើរការបោះឆ្នោត ដូចជា ការនិយាយដោយផ្ទាល់ ឬប្រយោល ឬជាលាយលក្ខណ៍អក្សរ ដែលមានន័យគំរាមកំហែង ដល់អាយុជីវិត រូបរាងកាយ ឬការប៉ុនប៉ងបំផ្លិចបំផ្លាញ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ការដាក់បង្ហាញឬប្រើប្រាស់គ្រឿងសព្វាវុធ ដើម្បីបំភិតបំភ័យ។ មិនត្រូវប្រើប្រាស់អគារ ឬការរិយាល័យរបស់រដ្ឋ ឬសម្ភារ បរិក្ខា ថវិកា យានជំនិះរបស់រដ្ឋ ដើម្បីឃោសនា បោះឆ្នោត ស្វែងរកសំឡេងឆ្នោត ឲ្យគណបក្សណាមួយ ឬបេក្ខជនណាម្នាក់ឡើយ។
ជាមួយគ្នានោះដែរ សមាជិកគ.ជ.ប រូបនេះក៏បានលើកឡើងថា មន្ត្រីរាជការស៊ីវិល អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ មន្ត្រីតុលាការអាចចូលរួមធ្វើសកម្មភាពឃោសនាគាំទ្រចំពោះគណបក្សនយោបាយណាមួយ នៅក្រៅម៉ោងបាន ប៉ុន្តែមិនពាក់ឯកសណ្ឋាន មិនត្រូវមានអាវុធជាប់នឹងខ្លួន និងមិនត្រូវធ្វើអ្វីដែលនាំឲ្យមានការគំរាមកំហែងឡើយ។ គ.ជ.ប ក៏បានឲ្យអង្គការមិនមែនរដ្ឋាភិបាល ឬសហគមក្នុងស្រុក និងសមាគម ឬអង្គការអន្តរជាតិ ដែលបំពេញការងារក្នុងប្រទេសកម្ពុជា ឬជនបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹត្យឥតលម្អៀង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយប្រយោលក្តី ដោយផ្ទាល់ក្តី ដូចជា ផ្ដួចផ្តើម ឬចូលរូមនៅក្នុងការឃោសនាបោះឆ្នោ តរបស់គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។
ចេញសេចក្តីថ្លែងការណ៍ ឬ ធ្វើសកម្មភាពណាមួយក្នុងគោលបំណងគាំទ្រ ឬបង្ហាញភាពលម្អៀងទៅរក ឬប្រឆាំងនឹង គណបក្សនយោបាយណាមួយឬ បេក្ខជនណាម្នាក់។ ផ្តល់មធ្យោបាយជាថវិកា សម្ភារ បរិក្ខា ធនធានមនុស្ស ឬមធ្យោបាយផ្សេងទៀត ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬបេ ក្ខជនណាម្នាក់។ សូមជម្រាបការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នឹងចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១ ៨ ខាងមុខនេះ៕