អភិបាលខេត្តរតនគិរីអញ្ជើញបើកវិញ្ញាសារប្រឡងគ្រូបឋមនឹងមត្តេយ្យ
ខេត្តរតនគិរី÷ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានអញ្ជើញបើកវិញ្ញាសារប្រឡងក្របខ័ណ្ឌគ្រូបឋមសិក្សានៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ។
លោក ប៉ា សត្ថា អនុប្រធានមន្ទីរអប់រំយុវជននិហកីឡាខេត្ត មានប្រជាពលរដ្ឋសាសថា ការប្រឡងគ្រូបឋមសិក្សានាពេលនេះមានបេក្ខជនចូលរួមប្រឡងចំនួន៦០០នាក់ក្នុងនោះមានបេក្ខនារី៣៣៣នាក់ ខណៈដែលដែលការជ្រើសរើសយកតែ៤៥នាក់ប៉ុណ្ណោះក្នុងនោះក្រខ័ណ្ឌបឋមសិក្សា១២+២យក៤៥នាក់ក្របខ័ណ្ឌមត្តេយ្យសិក្សា១២+២យក៥នាក់ និងក្របខ័ណ្ឌ១២+៤យក៥នាក់ ។
អនុប្រធានមន្ទីររូបនេះបន្តថាការប្រឡងចែកចេញជា២៥បន្ទប់ប្រឡង លើវិញ្ញាសារវប្បធម៌ទូទៅ អក្សសិល្ប៍ និងគណិតវិទ្យា ។
លោក ថង សាវុន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា នេះគឺជាការអនុវត្តនូវគោលការណ៍តម្លាភាព យុត្តិធម៌ ស្របទៅតាមការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ ជាសេនាធិការ។ លោក បញ្ជាក់ថា មូលហេតុនេះហើយ បានជានៅរាល់ពេលប្រឡងម្ដងៗ អាជ្ញាធរ និងមន្ត្រីជំនាញ តែងតែខិតខំប្រឹងប្រែង ផ្ដល់នូវភាពយុត្តិធម៌ ពោលគឺ យុត្តិធម៌សង្គម ។
ដូច្នេះគ្រប់វិញ្ញាសារទាំងអស់សុទ្ធតែ បានរៀបចំទុកដាក់យ៉ាងត្រឹមត្រូវ និងនាំយកមក ឲ្យក្មួយៗដែលជាបេក្ខជន បានត្រួតពិនិត្យជាមុន រួចរាល់សិន ទើបធ្វើការកាត់បើកវិញ្ញាសារនេះ នៅចំពោះមុខបេក្ខជនតែម្តង ដើម្បីផ្តល់នូវភាពយុតិធម៌ ដល់ក្មួយៗបេក្ខជនទាំងអស់ ក្នុងការប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីរាជការ ដែលមានសមត្ថភាព ។
នេះគឺជាការខិតខំ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ និងមន្ត្រីជំនាញ បានអនុវត្តនូវគោលការតម្លាភាព ឲ្យបានត្រឹមត្រូវ ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បី ឲ្យក្មួយៗ ដែលចូលរួមប្រឡងទទួលបានយុត្តិធម៌ ផងដែរ ។
ជាជាមួយគ្នានោះលោក អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗបេក្ខជន បេក្ខនារីទាំងអស់ ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន ដើម្បីទទួលបានលទ្ធផលល្អប្រសើរផងដែរ ៕ដោយ សាវ័ន