រថយន្តបុកបន្តកន្ទុយគ្នាច្រើនគ្រឿងនៅផ្លូវជាតិលេខ៤ក្នុង ស្រុកភ្នំស្រួច សំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស
ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៨ខែ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៧៤-៧៥ ត្រង់ចំណុចភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
មុនពេលកើតហេតុ មានរថយន្ត១ គ្រឿង ម៉ាក នីសសាន់ (បែន) ពណ៌ស គ្មានស្លាក លេខ អ្នកបើកបរ ឈ្មោះលី ហុង ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិស្ទឹងកណ្តៀត ឃុំកណ្តៀង ខេត្តពោធិ៍សាត់ បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានបុករថយន្ត១គ្រឿង មិនស្គាល់ម៉ាក ដែលបើកបរទិសស្របគ្នា ស្របពេលនោះ ក៏មានរថយន្ត២គ្រឿង បានមកបុក បន្តគ្នា ពីក្រោយ ៖
០១/-រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C8126 សឺមី រ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 4A.3505 អ្នកបើកបរ ឈ្មោះ ឌី សុះរើន ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិ ដំណាក់ត្រាច ឃុំដំបូករោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ,
២/ រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A. 6311 សឺមីរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 4A 1631 អ្នកបើកបរ ឈ្មោះ សំអូន ភេទប្រុស ដែលបើកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរ ទាំងបី( ០៣) រងរបួស្រាល ត្រូវបានរថយន្តសង្គ្រោះ ពេទ្យបង្អែកត្រពាំងក្រឡឹង ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីព្យាបាល ខណៈរថយន្តទាំងបី គ្រឿង ខូចខាតធ្ងន់ ។
សមត្ថកិច្ចបានធ្វើកំណត់ហេតុ វាស់វែងនាំយក វត្ថុតាងរថយន្តទាំងបី គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕