នារីបំរើផ្លូវភេទធ្វើសុីភ្ញៀវបានសម្រេចតែរត់មិនរួច​ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់

ភ្នំពេញ៖​ យុវជនបីនាក់​ ត្រូវនារីបម្រើផ្លូវភេទយកទូរសព្ទនិងលុយ៤០ដុល្លារ ​បានសម្រេចតែរត់មិនរួច​ ករណីនេះកើតឡើងនៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅម្ដុំផ្ទះសំណាក់បឹងកក់វិហាចាម​ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​ ពួកគាត់មានគ្នាបីនាក់​ បានទៅរកនារីបម្រើសេវាផ្លូវភេទនៅម្ដុំវត្តភ្នំ​ ហើយក៏ជួបនារីម្នាក់​ ក៏យកនារីបម្រើសេវាផ្លូវភេទនោះ​ ទៅផ្ទះសំណាក់មួយកន្លែង​ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ​ ពេលទៅដល់ផ្ទះសំណាក់នារីនោះបានប្រាប់ថា​ ខ្ញុំមានគ្នាខ្ញុំម្នាក់ទៀត​ បើគ្នាបងឯងត្រូវការខ្ញុំខលហៅឱ្យ​ យុវជននោះក៏ព្រម​ ក៏ប្រគល់ទូរសព្ទម៉ាក​ iPhon​ 6​ ឱ្យទៅនារីនោះខលហៅ​ នារីម្នាក់ទៀត​ ពេលមកដល់នារីនោះបានយកទូរសព្ទនិងលុយ៤០ដុល្លារ រត់គេចចេញពីផ្ទះសំណាក់​ តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ​ រហូតដល់ផ្លូវ៧០​ ម្ដុំផ្លូវរថភ្លើង​ ភូមិចុងខ្សាច់សង្កាត់ទួលសង្កែ​១​ ខណ្ឌឫស្សីកែវ។

ស្របពេលដែលភាគីទាំងពី​រ កំពង់តែប្រកែងគ្នា​ កម្លាំងសមត្ថកិច្ចល្បាតរបស់ប៉ុស្តិ៍ទួលសង្កែ ឃើញបានឃាត់ខ្លួនភ្លាមៗ​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលយប់។

ក្រោយពេលសមត្ថកិច្ចរបស់ប៉ុស្តិ៍ទួលសង្កែសួរនាំរួច​ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍ស្រះចក​ ដើម្បីនាំខ្លួនជនសង្ស័យទាំងបីនាក់និងជនរងគ្រោះ​ ទៅដាក់ពាក់បណ្ដឹងនៅប៉ុស្តិ៍ នគបាលច្រះចកវិញ​ (កើតហេតុក្នុងសង្កាត់ស្រះចក) ​ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង