កត្តា៥យ៉ាងដែលធ្វើអោយមានលំហូរភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងកំសាន្តសប្បាយក្នុងពិធីបុណ្យធំៗ
រតនគិរី៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៏ខេត្តរតនគិរីបានអោយដឹងថា មានកត្តា៥យ៉ាង ដែលធ្វើ អោយ មានលំហូរភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរីនាឱកាសពិធីបុណ្យធំៗ ។
ទី១ កត្តាហេដ្ឋារចនាសម្ព័នគមនាគមន៍បានតភ្ជាប់មកកាន់ខេត្តរតនគិរីមានភាពងាយស្រួល។
ទី២ កត្តាសុខសន្តិភាពបើគ្មានសុខសន្តិភាពនិងសុវត្តិភាពទេប្រាកដណាស់ថានឹងមិនមានប្រជាពលរដ្ឋណាម្នាក់ចង់ដើរលេងកំសាននោះទេ។
ទី៣ កត្តាសេដ្ឋកិច្ច បើប្រជាពលរដ្ឋគាត់គ្មានលុយទេគឺគាត់មិនអាចដើរលេងបានទេ។
ទី៤ កត្តាពេលវេលាបើគ្មានពេលឈបលសម្រាករយះពេលវែងឫរយះខ្លីណាមួមួយនោះទេក៏ពួកគាត់មិនដើរលេងដែរ។
ទី៥ កត្តាសក្តានុពលទេសចរណ៍ ខេត្តរតនគិរីមានតំបន់រមណីយ៍ដ្ឋានអេកូទេសចរណ៍ចំនួន១៤កន្លែងជាពិសេស រមណីយ៍ធម្មវជាតិបឹងយក្ខឡោមដែលេជារមណីយ៍ដ្ឋានមួយមានការទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តជាតិ។
លោកថា កត្តាទាំង៥យ់ាងនេះបានធ្វើអោយវិស័យទេសចរណ៍ក្នុងខេត្តរតនគិរីមានការរីកចម្រើនគួរអោយមោទនៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋក្នុងខេត្តតាមរយៈកំណើនភ្ញៀវទេសចរណ៍មានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។
ជាក់ស្តែងរយះពេល៣ថ្ងៃ (២១-២២-២៣ខែ វិច្ឆិកា២០១៨) នៃការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៨នេះចំនួនភ្ញៀវទេសចរណ៍ជាតិអន្តរជាតិបានមកកំសាន្តសប្យាយនៅតាមរមណីយ៍ដ្ឋាននានាក្នុងខេត្តមាមនចំនួន១៨,៥៦២នាក់។ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន១៨,២១៩នាក់និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៣៤១នាក់។
បើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៧ភ្ញៀវទេសចរណ៍មមានការកើនឡើង១១៨,២% (ភ្ញៀជាតិកើន១២១,៣%និងភ្ញៀវអន្តរជាតិកើន១២,២%) ។
លោកង៉ែត ពិទូ បានបន្ដទៀតថា ពាក់ព័ន្ធនឹងម្ហូបអាហារ តាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់អោយក្រុមការងាររបស់លោកចុះអប់រំណែនាំអំពីអនាម័យ និងមិនអោយមានការតំឡើងថ្លៃនាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក ឆ្នាំ
២០១៨នោះទេ ។ ប៉ុន្ដែលោកក៏ទទួលស្គាល់ដែរថានៅមានសេវាកម្ម ម្ហូបអាហា និងសណ្ឋាគារ ផ្ទះសំណាក់ មួយចំនួនបានតំឡើងថ្លៃលើសការ កំណត់របស់មន្ទីរបន្ដិចបន្ដួចផងដែរ ។
ភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋដែលអញ្ចើញចូលមកកំសាន្ដតាមរមណីយដ្ឋាននានាក្នុងខេត្តរតគិរីរយះពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៨នេះមានសភាពច្រើនកុះករ ហើយពួកគាត់បានសម្តែងនូវការសាទរយ៉ាងក្រៃលែងនឹងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ។