សមត្តកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ លើអនីតិជន (បានសម្រេច)

ខេត្តរតនៈគិរី៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០២.០៥នាទីរសៀលកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវ សហការជាមួយ កម្លាំងប៉ុសិ៍្តឡាមិញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុច ក្នុងភូមិគ្លិះ ឃុំសើុង ស្រុកបរកែវ ខេត្តរតនៈគិរី ជាប់ពាក់ព័ន្ធករណីរំលោភ សេពសន្ថវៈ (បានសម្រេច)នឹងគំរាមសម្លាប់ លើអនីតិជន។

ដោយយោងតាមពាក្យបណ្តឹងរបស់ម្តាយបង្កើតជនរងគ្រោះនឹងមានការចង្អុលបង្ហាញ និងដឹកនាំ បញ្ជាផ្ទាល់ ពីលោកវរសេនីយ៍ឯក ជួប វណ្ណារក្ស អធិការ នគរបាលស្រុកបរកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ទីង ទឹម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ មុខរបរធ្វើចំការ មានទីលំនៅសព្វថ្ងៃ ភូមិសំ ឃុំតេន ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី ។

ចំណែកក្មេងស្រីជនរងគ្រោះមានឈ្មោះ រ.ម. ហ. (ត្រូវជាប្អូនថ្លៃ) ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែរ មានទីលំនៅសព្វថ្ងៃ ភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី

បច្ចុប្បន្នកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវ កំពុងកសាងសំណុំរឿងនឹងបញ្ជូនជនសង្ស័យទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង