ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន តែងខ្លួនជាអារ៉ាប់ ដាច់លុយ ដើរទារប្រាក់តាមវិហារ
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៤០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយ កម្លាំងមូលដ្ឋានប៉ុស្តិ៍ផ្សារថ្មី១ បានធ្វើការឃាត់ខ្លួនជនជាតិប៉ាគីស្ថាន ចំនួន០៣នាក់ (ស្រី០១នាក់) ស្នាក់នៅធ្វើការ ខុសច្បាប់។
បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរបំភ្លឺ ឃើញថាជនទាំង០៣នាក់នេះ ពិតជាដើរសុំលុយ ពលរដ្ឋខ្មែរអ៊ីស្លាម ពិតប្រាកដមែន។
ខណៈពេលនេះ ការិយាល័យស៊ើបអង្កេត បានស្នើសុំគោលការណ៍ទៅកាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
គួរបញ្ជាក់ថា: ថ្មីៗនេះ មានករណី ជនជាតិ ប៉ាគីស្ថាន និងឥណ្ឌា ប្រមាណ ៣ទៅ៤នាក់ បានតែងខ្លួនបែបប្រពៃជនជាតិអារ៉ាប់ ដើរទារប្រាក់នៅតាមព្រះវិហារឥស្លាមតាមបណ្តាខេត្តជាច្រើន ដោយប្រាប់ថា ខ្លួនជាជនជាតិអារ៉ាប់ ហើយដាច់សេហុយធ្វើដំណើរ ត្រឡប់ទៅប្រទេសខ្លួន ធ្វើអោយសាសនិកឥស្លាមតាមព្រះវិហារនីមួយៗអាណិត ក៏រៃអង្គាសថវិកា តាមការស្នើសុំ។
ករណីនេះ ត្រូវបានបែកការសង្ស័យ បន្ទាប់ពីក្រុមដដែល នៅតែបន្តដើរសុំលុយនៅតាមវិហារផ្សេងៗទៀតមិនចេះឈប់ ក៏ត្រូវបានគណៈកម្មការតាមព្រះវិហារចាប់ផ្តើមរាយការណ៍ទៅកាន់អជ្ញាធរមានសមត្ថកិច្ច។