ស្លាប់ជាមួយភាពអស្ចារ្យដែលធ្វើឲ្យគ្រប់ៗគ្នាស្រក់ទឹកភ្នែក ព្រមទាំងបានទទួលនូវពិធីសុំខមាលាពេទ្យ និងគិលានុបដ្ឋាយិកាផងដែរ

អន្តរជាតិ៖ បងស្រីម្នាក់ឈ្មោះ Nid Thiraphon បានបង្ហោះរូបភាព និងសរសេរសាររៀបរាប់លើ Facebook របស់ខ្លួននូវរឿងដ៏អស្ចារ្យមួយដែលកម្របានជួបនូវមនុស្សប្រភេទនេះណាស់ បងស្រីក៏បានសរសេរទាំងអារម្មណ៍ក្តុកក្តួល កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ថា “ពេទ្យ និងគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យ បានធ្វើពិធីសុំខមាលាទោសចំពោះអ្នកបរិច្ចាគ ថ្លើម តម្រងនោម និងភ្នែកអោយកាកបាទក្រហមថៃ។

មនុស្សម្នាក់បានស្លាប់ទៅ តែអាចជួយជីវិតមនុស្សបាន ៤ នាក់។ ប្អូនស្រីបានលាចាកលោកនេះទៅជាមួយភាពអស្ចារ្យ ដោយសារតែបានបរិច្ចាកនូវសរីរាង្គទាំងអស់នេះសម្រាប់មនុស្សដែលកំពុងត្រូវការជាខ្លាំង”។

រឿងរ៉ាវទាំងនេះបន្ទាប់ពីបងស្រីបានបង្ហោះហើយចាប់តាំងពីថ្ងែនោះមក រហូតដល់ពេលនេះមានគេស៊ែររាប់មុឺន ជាមួយcomment ក៏រាប់មុឺនផងដែរ ដែលពួកគេទាំងនោះបង្ហាញនូវអារម្មណ៍យ៉ាងក្តុកក្តួលជាខ្លាំង ដែលពួកគេកម្រជួបមនុស្សបែបនេះណាស់ ដោយអ្នកខ្លះនិយាយថាមានតិចណាស់នៅលើលោកនេះចំពោះមនុស្សបែបនេះ។

ព្រមជាមួយនេះដែរមានអ្នកខ្លះបានជូនពរឲ្យក្លាយទៅជាមនុស្សដ៏អស្ចារ្យពេលចាប់ជាតិខាងមុខនេះទៀត ក្នុងនោះដែរក៏មានអ្នក comment ផ្សេងទៀតបាននិយាយថានេះពិតជាបានបុណ្យខ្លាំងណាស់ សូមឲ្យជួបសំណាងល្អគ្រប់ៗជាតិ៕

អត្ថបទដែលជាប់ទាក់ទង