ជនជាតិចិនបើករថយន្ត ម៉ាក រ៉េវហ័រ (RAV4)លឿនពេករេធ្លាក់ផ្លូវ បួងចង្កូតទើងផ្លូវវីជ្រុលទៅបុករថយន្ត ហ៊ីយ៉ាន់ដាយ ២៥កៅអី ពេញទំហឹងបណ្តាលឱ្យក្រឡាប់
ខេត្តព្រះសីហនុ៖ ជនជាតិចិនម្នាក់បើករថយន្ត ម៉ាក រ៉េវហ័រ (RAV4) ទិសដៅភ្នំពេញទៅខេត្តព្រះសីហនុតាមដងផ្លូវជាតិលេខ៤ ទំនងលឿនពេកបានរេធ្លាក់ផ្លូវ ហើយបានបួងឡើងវិញក៍ទៅរេបុកប៉ះជាមួយរថយន្ត ហ៊ីយ៉ាន់ដាយ ២៥កៅអី កំពុងបើកបញ្ច្រាសទិសគ្នា បណ្ដាលឱ្យក្រឡាប់។
ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង៧ និង១៥នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រ១៦០ និង១៦១ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែមិនបានបង្កឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិចិនម្នាក់ឈ្មោះ LIU .RENJUN ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ វិស្វករ មានទីលំនៅ ភូមិត្រពាំងថ្លឹង ឃុំចោមចៅ ខណ្ឌពោធិសែជ័យ ភ្នំពេញ បើករថយន្ត ម៉ាក រ៉េវហ័រ (RAV4) ពាក់ស្លាកលេខ2AK-1543ពណ៌ទឹកប្រាក់ ក្នុងទិដៅភ្នំពេញទៅខេត្តព្រះសីហនុ។
មកដល់ចំណុចកើតហេតុខាងលើ ធ្លាក់ចិញ្ចើមផ្លូវ រួចបួងឡើងវិញក៍ទៅរេបុកប៉ះជាមួយរថយន្ត ហ៊ីយ៉ាន់ដាយ ២៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2E-22 57 ពណ៌ត្រួយចេកចាស់ បើកបរដោយដោយឈ្មោះ ប៊ូ មុយឡេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ អ្នកបើបរ មានទីលំនៅ ភូមិអំពិល ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យក្រឡាប់។
ក្រោយកើតហេតុកម្លាំងប្រចាំស្នាក់ការ៤០១បានចេញមកអន្តរាគមន៍ គ្រប់គ្រងហេតុការណ៍ និងសម្រួលចរាចរណ៍។ ហើយបានប្រគល់ភារៈឱ្យខាង កម្លាំងជំនាញអធិការនគរបាលស្រុកព្រៃនប់ធ្វើការដោះស្រាយបន្ត៕