ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានរដ្ឋបាលខេត្តរតនគិរីរៀបចំ សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

ខេត្តរតនគិរី៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានជួសជុល និងកសាងក្នុងភូមិសាស្រ្ត ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង លម្អរដោយសួនច្បារ អាងបាញ់ទឹកយ៉ាង ស្រស់ស្អាត ត្រូវបានរដ្ឋបាលខេត្តរតនគិរីប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធាន អចិន្រ្តៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាប្រធាន ក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។​

ពិធីនេះក៏មានការអញ្ជើញចូល រួមពីសំណាក់លោក ងៀន អាញ់ហ្សុង ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិបាល អភិបាលរងក្នុងគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវជាប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត គណៈប្រតិភូរអញ្ជើញមកពី ខេត្តយ៉ាឡាយ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ យាយជីតាជី យុវជន សសយក យុវជនកាកបាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជាង ១០០០ នាក់ ។​

គួរបញ្ជាក់ថា ស្តូបមិត្តភាព កម្ពុជា-វៀតណាមនេះសាងសង់លើផ្ទៃដី ១០៥ម៉ែត្រ គុណ ៨៥ម៉ែត្រ ដោយធ្វើការជួសជុលនិងកែលំម្អ ស្តូបទាំងពីរ សួនច្បារ រៀបការ៉ូឡា ប្រព័ន្ធទឹកភ្លើង ចំណាយថវិកាអស់ចំនួន ៥៤៧,៨៩៧ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង