២ នាក់រងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចគល់ស្ពានតាតៃក្រោម

កោះកុង ៖ មនុស្ស ២ នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង នៅចំណុចគល់ស្ពានតាតៃ នៅថ្ងៃទី ០២ វិច្ឆិកា នេះ។

ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងវេលាម៉ោង ១១:៤០ នាទីយប់ នៅចំណុច ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។

មន្ត្រីជំនាញយើង បានអោយដឹងថា គ្រោះថ្នាក់នោះ បានបង្កឡើងដោយរថយន្ត *ហ៊ីហាន់ដាយ* (ប្រភេទសណ្តោងរ៉ីម៉ក) ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-3940 និង រ៉ឺម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-0727 មានទិសដៅពី កោះកុង-ភ្នំពេញ រថយន្តរបស់ក្រុមហ៊ុន គាធី បើកបរដោយឈ្មោះ ស៊ុំ ណុប ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិទូលល្ហុង ឃុំ តាំងដូង ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់ និងរួមដំណើរដោយឈ្មោះ ឈៀង ប្រឹមប្រិយ៌ ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិទ្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ របួសស្រាល។

មូលហេតុ ៖ រថយន្តបានបើកចុះចំណោទ ត្រង់ចំនុចផ្លូវកែង យកចង្កូតពុំទាន់ ក៏បានក្រឡាប់ដោយខ្លួនឯង ។
ក្រោយពេលកើតហេតុ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម បានចុះអន្តរាគមន៍ និងជួយសង្រ្គោះ បញ្ចូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

អត្ថបទដែលជាប់ទាក់ទង