ថៃម្នាក់បានដេកស្លាប់ក្នុងសំណាក់ភូមិផ្សារព្រំ

ខេត្តប៉ៃលិន៖
កាលពីវេលាម៉ោង ១២ និង ០០ នាទី ថ្ងៃសុក្រ ០៩រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីជនជាតិថៃម្នាក់បានដេកស្លាប់ រឿងហេតុដ៏ភ្ញាក់ផ្អើលនេះកើតឡើងនៅក្នុងផ្ទះសំណាក់ THEស្ថិតក្នុងភូមិផ្សារព្រំឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមសមត្តកិច្ចនគរបាលជំនាញនៃស្នងការនគបាលខេត្តប៉ៃលិនបានធ្វើកោសលវិច័យនិងបានឱ្យដឹងថា: ជនរងគ្រោះដែលបានដេកស្លាប់បណ្តាលមកពីគាំងបេះដូងមាន ឈ្មោះ ហាយ ភេទ ប្រុស អាយុ៤២ឆ្នាំ ជនជាតិថៃ
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសមត្ថកិច្ចថៃដើម្បីអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

អត្ថបទដែលជាប់ទាក់ទង