ច្បាប់ដឹកឈើអារក្រឡាប់ចេញមកសុទ្ធតែឈើហុប
មណ្ឌលគិរី: រថយន្តវេអងដឹកឈើក្រឡាប់ស្លាប់ម្នាក់របូសធ្ងន់ម្នាក់នៅចំណុចអូរងើយចំណុចភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី គ្រោះថ្នាក់នេះកើតឡើងកាលពីម៉ោង9យប់ថ្ងៃទី01 ខែវិច្ឆិកាឆ្នាំ2018។
តាមប្រភពបានឲ្យដឹងថា រថយន្ដដែលក្រឡាប់នេះដឹកឈើចេញពីក្រុមហ៊ុនយូនីហ្រ្គីន ចេញពីស្រុកកោះញែក ជុតតំបន់ព្រៃដែនជម្រកសត្វភ្នំព្រិច។
តាមប្រភពបានឲ្យដឹងថា រថយន្ដដឹកឈើចេញពីក្រុមហ៊ុនយូនីហ្រ្គីនមានចំនួន៥គ្រឿង ដែលមេការក្រុមហ៊ុននឈ្មោះផាន់ណា ប្រាប់សមត្ថកិច្ចថា ពួកគេដឹកឈើអារ ប៉ុន្តែ ពេលក្រឡាប់ចេញមកសុទ្ធតែឈើហុបទៅ។