ស្ត្រី​ម្នាក់​ប្រើល្បិច​បន្លំ​យក​ខ្សែក កាឡៃ ដូរ​យក​ខ្សែ​កមាស ពិត​បាន​មួយ​ដំឡឹង គេចខ្លួន​បាន២ថ្ងៃ លុះ​មក​ផ្សារ​ច្បារអំពៅ​ម្តងទៀត ទទើបសមត្ថកិច្ចចាប់បាន

ភ្នំពេញ ៖ កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ត្រី​ម្នាក់​ប្រើល្បិច​បន្លំ​យក​ខ្សែក កាឡៃ​ដូរ​យក​ខ្សែ​កមាស ពិត​បាន​មួយ​ដំឡឹង នៅផ្ទះ លេខ៤៤ (ផ្សារ​ច្បារអំពៅ) ហើយ​គេចខ្លួន​បាន២ថ្ងៃ លុះ​មក​ផ្សារ​ច្បារអំពៅ​ម្តងទៀត ក៏ត្រូវ​សមត្ថកិច្ច​ចាប់បាន ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ ។

ជនសង្ស័យ​ឈ្មោះ ម៉ាន ម៉ាន​រី​យ៉ាន ភេទ ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៦A ផ្លូវ ជាតិ​លេខ៥សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។ ជនរងគ្រោះ​ឈ្មោះ​ឡុង នី​ឡេង ភេទ ស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​គ្រឿងអលង្ការ ស្នាក់នៅ​ផ្ទះកើតហេតុ។

កាលពី​ថ្ងៃទី២០ខែតុលា​វេលា​ម៉ោង១៥និង០០នាទី ជនរងគ្រោះ​និង​ប្តី​កំពុង​លក់​គ្រឿងអលង្ការ​នៅផ្ទះ​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ដើរមក ទិញ​គ្រឿងអលង្ការ ដោយ​ឲ្យ​ជនរងគ្រោះ​យក​ខ្សែ​កមាស ម៉ូត​ច្រ​វ៉ា​ក់​ឆាប១ខ្សែ ទម្ងន់ ១ដំឡឹង​មក​មើល រួច​ជនសង្ស័យ​យក​ខ្សែក មាស​មក​ពាក់​ក ពេលនោះ​ជនរងគ្រោះ​ភ្លេចខ្លួន ជនសង្ស័យ​ក៏​បន្លំ​ដោះ​ខ្សែក​កាឡៃ ដែល​ពាក់​ជា​ប់កស្រាប់ ឲ្យ​ទៅ​ជនរងគ្រោះ​ទុក​វិញ រួច​សុំ​មើល​ខ្សែក​ម៉ូត​ផ្សេង ជន​រង គ្រោះ​ឆ្លើយថា ចាំ​មួយ​ភ្លែត រួច​ជនសង្ស័យ​ក៏​ដើរ​ចេញមកក្រៅ គេចខ្លួន​យក​ខ្សែក​ទៅ លក់​ឲ្យ​គេ​នៅ​ម្តុំ​ផ្សារ​ទួល​សង្កែ បាន​លុយ ១៤៣០ដុល្លារ យកលុយ​ទៅ​សង​គេ​អស់។

លុះដល់​ថ្ងៃទី២២ខែតុលា​វេលា ម៉ោង១៤ និង០០នាទី ជនសង្ស័យ​ដើរចូល​ក្នុង​ផ្សារ​ច្បារអំពៅ​ដើម្បី​រក​បន្លំ​លួច​គ្រឿងអលង្ការ​គេ​ទៀត ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​វត្ថុតាង​រួមមាន ៖ ខ្សែក​កាឡៃ ១៧ខ្សែ, ខ្សែដៃ​កា​ឡែ ១ខ្សែ, ចិ​ញ្ជៀ​ន​កាឡៃ៨វង់, ក្រវិល​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស ២គូ, បណ្តោង​ខ្សែក​កាឡៃ​មាន​ដាំ​ត្បូង​ពណ៌​ស១, ទូរ​សព្ទ​ដៃ២គ្រឿង (ម៉ាក iPhone៦ ពណ៌​ទឹកមាស, ម៉ាក iPhone៥ ពណ៌​ផ្កាឈូក), លុយ​ដុល្លារ ២ដុល្លារ, លុយ​ខ្មែរ៦០០០រៀល, កាបូប​ក្រវ៉ាត់​ចង្កេះ​ពណ៌​ខ្មៅ ១ និង​ថង់​ប្លា​ស្ទិ​ច​ពណ៌​ខ្មៅ១ បញ្ជូនមក​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង