ពលរដ្ឋប្រទះឃើញថ្នាំញៀនរាប់លានគ្រាប់ នៅក្នុងខេត្ត ឈៀងរ៉ាយ

ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ១០ លានគ្រាប់ត្រូវបានកំលាំងសមត្ថកិច្ចជំនាញធ្វើការរឹបអូសយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកសាវតាម្ចាស់ខណៈដែលប្រជាពលរដ្ឋដែលចេញទៅរកត្រីក្នុងព្រៃបានប្រទះឃើញគេលាក់ទុក ចម្ងាយពីស្ថានីយ៍តម្រួតប្រមាណ ១០០ ម៉ែត្រ ។

យោងតាមរបាយការណ៍ដែលកម្ពុជាថ្មីទទួលបានគឺ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២ រសៀលមានប្រជាពលរដ្ឋរស់នៅប្របមាត់ស្ទឹងម៉ែឡាវ បានចេញទៅរកត្រី ដល់ចំណុចក្នុងព្រៃមួយកន្លែងស្ថិតក្នុងភូមិ ៣ ឃុំ ដុង ម៉ាក់ដាក់ស្រុកម៉ែឡាវ ខេត្តឈៀងរ៉ាយប្រទេសថៃ ចម្ងាយពីស្ថានីយ៍តម្រួតប្រហែល ១០០ ម៉ែត្រនិងចេញពីផ្លូវជាតិប្រហែល ៨០ ម៉ែត្រ ក៏បានប្រ ទះឃើញមានការ៉ុងជីជាច្រើនការ៉ុង ដែលជនមិនស្គាល់មុខបានលាក់ទុកនៅក្នុងព្រៃ ។

បន្ទាប់ពីបានរាយការណ៍ទៅសមត្ថកិច្ចរួចមកកំលាំងក៏បានចុះទៅពិនិត្យដោយសង្គេតឃើញថាការ៉ុងជីទំាងអស់មានចំនួន ៥០ ការ៉ុង ក្នុងនោះដែរគឺក្នុង ១ ការ៉ុង មានថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន ២០០ ០០០ គ្រាប់ ( ២ សែន គ្រាប់ ) សរុបទំាងអស់មានចំនួន ១០ ០០០ ០០០ គ្រាប់ ( ១០លានគ្រាប់ ) ។

ពាក់ព័ន្ធនិងថ្នាំញៀនទាំងនេះសមត្ថកិច្ចបានសន្និដ្ឋានថាជនសង្ស័យអាចដឹកនិងរដយន្តធុនធ្ងន់ ព្រោះនៅកន្លែងកើតហេតុមានស្នាមកង់រថយន្ត ហើយការលាក់ទុកនេះទំនងជាជនសង្ស័យមិនទាន់ហ៊ានទៅមុខដោយសារតែ នៅ ១០០ ម៉ែត្រ ខាងមុខគឺជាស្ថានីយ៍តម្រួត ដូច្នេះគេត្រូវបង្ខំចិត្តលាក់ទុកសិន តែក៏ត្រូវបែកការណ៍អស់ដោយសារតែពលរដ្ឋ ចេញទៅប្រកបមុខរបនេសាទ្រដែលបានដើរឆ្លងកាត់ ។

បច្ចុប្បន្នថ្នាំញៀនទំងនេះ ត្រូវបានកំលាំងជំនាញយកទៅរក្សាទុកនៅអង្គភាព ជាបណ្តោះអាសន្ន ដើម្បីធ្ងើការស្រាវ ជ្រាវរកមុខសញ្ញា ដែលជាដើមចមក្នុងការលាក់គ្រឿង ញៀនទាំងនេះ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង