ករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ឡានដឹកដីបុកម៉ូតូពីក្រោយ ស្លាប់នារីម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ

បន្ទាយមានជ័យ៖ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១៤និង២០នាទី លើផ្លូវជាតលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយ៏ដឹកអ្នកដំណើរស៊ូជីង ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

មានម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៏ខៀវ ពុំមានស្លាកលេខ(ជិះគ្នា០៤នាក់) បើកបរចេញពីអាហារដ្ឋានអូរខៃដនហើយបើក សសៀរខាងឆ្វេងដៃ(ពីកើតទៅលិច) បើកជិតដល់ចំណុចកើតហេតុបានសិុីញ៉ូស្តាំ ហើយឆ្លងផ្លូវ ផុតគំនូសពាក់កណ្តាលទ្រូងផ្លូវបានបន្តិច ស្រាប់តែមានរថយន្តដឹកដី០១ គ្រឿងម៉ាកហុីណូ ពណ៏ស ពុំពាក់ស្លាកលេខ បើកពីកើតទៅលិច បានកៀរនិងម៉ូតូខាងលើបណ្តាលអោយម៉ូតូខ្ទាតទៅមុខ ហើយចំណែកអ្នកជិះម៉ូតូខាងក្រោយបានធ្លាក់ចូលកង់ក្រោយខាងស្តាំរថយន្ត បណ្តាលអោយកិនបែកក្បាលស្លាប់ ភ្លាមតែម្តង ។

ស្លាប់មនុស្ស០១នាក់(ស្រី),របួសស្រាល០៣នាក់(ស្រី)។
០១ ឈ្មោះ ម៉ៅ ស្រីអូន ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរបុគ្គលិកសាលារៀនអេលីហ្កែន(រងរបួសស្រាល) អ្នកបើកបរម៉ូតូ ។

០២ ឈ្មោះ ឌឿន ស្រីម៉ៅ ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរកម្មករសំណង់(រងរបួសស្រាល)អ្នករូមដំណើរលើម៉ូតូ។

០៣ ឈ្មោះ សំ ស្រីទាវ ភេទស្រី អាយុ២១ ឆ្នាំ មុខរបរធ្វើស្រែ (រងរបួសស្រាល)អ្នករួមដំណើរលើម៉ូតូ។
០៤ ឈ្មោះ ខុន ភត្ត្រា ភេទស្រី អាយុ១៦ ឆ្នាំ មុខរបរបុគ្គលិក សាលរៀនអេលីហ្គែន(ស្លាប់នឹងកន្លែង)អ្នករួមដំណើរលើម៉ូតូ ។

អ្នកទាំងបួននាក់ខាងលើស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកបើកបររថយន្តបានទុករថយន្តចោលចុះរត់គេចខ្លួនបាត់ស្រមោ។

ចំនែករថយន្តទាំងពីរសមតិកិច្ច យកមករក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង