ឯកឧត្តម ថាំង ប៊ុនសុង អនុប្រធានទី២ សមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជា និងជា នាយការផ្សាយគេហទំព័រ ថ្មីពិត ត្រូវបាន សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ តែងតាំងជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការ

ភ្នំពេញ៖ ឯកឧត្តម ថាំង ប៊ុនសុង ដែលបានប្រឡូកក្នុងកិច្ចការបម្រើសង្គមជាតិជិត២០ឆ្នាំ ជាអតីតមន្ត្រីសង្គមស៊ីវិល នៃអង្គការក្រៅរដ្ឋាភិបាល និងបច្ចុប្បន្ន អនុប្រធានទី២ សមាគមសេរីភាពអ្នកសារព័ត៍មានកម្ពុជា និង ចាងហ្វាង គេហទំព័រព័ត៌មាន ថ្មីពិត (www.thmeypit.com) ត្រូវបានសម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ តែងតាំងជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្មអនុរដ្ឋលេខាធិការ នៅក្នុងអាណត្តថ្មី ក្នុងនីតិកាលទី៦នេះ។

ការចេញព្រះរាជក្រឹត្យតែងតាងនោះដែរ ក្នុងចំណោម​ទីប្រឹក្សា​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ ដែល​ទើប​តែងតាំង​សរុប ២០៧ រូប គឺមាន​ទីប្រឹក្សា​ជា​ជនបរទេស ចំនួន ១១ រូប​។ ក្នុងនោះ ០៩ រូប មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ០១​រូប មាន​ឋានៈ​ស្មើនឹង​រដ្ឋលេខាធិការ និង​០១​រូប មិនមាន​ឋានៈ​ស្មើ​អ្វី​ទេ​ ហើយក៏មាន​ទីប្រឹក្សា​បរទេស ០៤​រូប មិន​ទទួល​ប្រាក់បៀវត្ស​ឡើយ​។​

​ក្នុង​ព្រះរាជក្រឹត្យ តែងតាំង​ទីប្រឹក្សា​រាជរដ្ឋាភិបាល ទាំង ២០៧ រូប បានបង្ហាញ​ឈ្មោះ ទីប្រឹក្សា​បរទេស​ទាំង ១១​រូប រួមមាន​៖
៧១-​ឯកឧត្តម ហា​រុ​ហ៊ី​សា ហាន់​ដា ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ​មិន​ទទួល​ប្រាក់បៀវត្ស​
៧២-​ឯកឧត្តម អាស៊ី​ឌី​ន បេ​ឆា​អ៊ូជ ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ​មិន​ទទួល​ប្រាក់បៀវត្ស​
៧៣-​ឯកឧត្តម ក្លូត ហ្គួ​រ ​ ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ​
៧៤-​ឯកឧត្តម ប្រេត​តុ​ន ស្កា​រូ​ន្នី ​ ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
៧៥-​ឯកឧត្តម រ៉ា​អ៊ូ​ល ម៉ាក ជេ​ណា ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
៧៦-​ឯកឧត្តម អា​ឡាំង បេ​នី​ស៊ី ​ ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
៧៧-​លោកជំទាវ ហេ​ឡិន ចាវីស ​ ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
៧៨-​ឯកឧត្តម ចេ​ន លី​ប​គង់ ​ ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
៧៩-​ឯកឧត្តម តេ​រូ​អូ ជីន​ណៃ ​ ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​
៨០-​ឯកឧត្តម យ៉ាម៉ាដា យ៉ូ​ស៊ី​តា​កា ​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ មិន​ទទួល​ប្រាក់បៀវត្ស​
៨១-​ឯកឧត្តម ច​ន ជី រាយ​ស៍​ ​ ​មិន​ទទួល​ប្រាក់បៀវត្ស

​ឥស្សរជន​បរទេស​ទាំង ១១​រូប ដែល​ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល នៅ​អាណត្តិ​ទី​៦​នេះ មកពី​ប្រទេស​ជប៉ុន ទុយ​នី​ស៊ី បារាំង អាមេរិក បែលហ្ស៊ិក អូស្ត្រាលី និង​ម៉ាឡេស៊ី​។

​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦​នេះ មាន​ទីប្រឹក្សា សរុប​ចំនួន ២០៧ រូប ដែល​ក្នុងនោះ ទីប្រឹក្សា​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ចំនួន ០៣​រូប ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ១ ៣​រូប ឋានៈ​ស្មើ​រដ្ឋមន្ត្រី ៦៣​រូប ឋានៈ​ស្មើ​រដ្ឋលេខាធិការ ៤៤​រូប និង​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ៨៣​រូប ព្រមទាំង ១​រូប មិនមាន​ឋានៈ​។​

​សូម​រម្លឹកថា ចំនួន​ទីប្រឹក្សា​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ ដែល​ត្រូវ​បានប្រកាស​តែងតាំង កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ចំនួន​កើនឡើង បើ​ធៀប​នឹង​ទីប្រឹក្សា​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៥ ដែលមាន​ចំនួន ៤៧ រូប​ប៉ុណ្ណោះ​៕ 

អត្ថបទដែលជាប់ទាក់ទង