សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម ចែកអំណោយសង្រ្គោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៩០០គ្រួសារ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម បានរៀបចំពិធីចែកអំណោយសង្រ្គោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៩០០គ្រួសារ មកពី ០៧ឃុំ ស្ថិតក្នុងស្រុករលាប្អៀរ ក្រោមអធិបតីភាព​ឯកឧត្តម​បណ្ដិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ ន៍ជនបទ។

ក្នុងពិធី​នោះ ក៏​មានការអញ្ជើញចូលរួមពី ឯកឧត្ដម ឌួង សុវ៉ាង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកតំណាងម្ចាស់ជំនួយ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូប មន្ត្រីសាលាស្រុក ភូមិ ឃុំ ចូលរួមផងដែរ។

លោក​សោម វឺន អភិបាល​ស្រុក​រលាប្អៀរ បាន​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំអោយ​ដឹង​ថា អំណោយ​សប្បុរសធម៌ដែល​បាន​នាំ​មក​ចែក​ជូនប្រជាពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​​នោះ គឺជា​អំណោយរបស់សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម ហើយ​បងប្អូនប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ ៤កំប៉ុង ប្រេងឆា ១លីត្រ និងស្កសរ ២គក្រ ។

គួរបញ្ជាក់ផងដែរថា សមាគមសម្របសម្រួលនិងអភិវឌ្ឍសង្គម គឺជាសមាគមក្រៅរដ្ឋាភិបាលដែលបានបំពេញភារកិច្ចមនុស្សធម៍ជាច្រើនឆ្នាំមកហើយនៅកម្ពុជានិងប្រទេសជាច្រើនទៀតពាសពេញពិភពលោក។សមាគមនេះបានរួមចំណែកយ៉ាងច្រើនជួយដល់សង្គមកម្ពុជាដោយធ្វើតែកិច្ចមនុស្សសុទ្ធមិនប្រកាន់ពូជសាសន៍ ពណ៍សំបុរ សាសនា ឡើយ។

ក្នុងបេសកម្មដ៍វិសេសវិសាលនេះ សមាគមសម្របសម្រួលនិងអភិវឌ្ឍសង្គម បានជួយកសាងសាលារៀន មន្ទីរពេទ្យ វិហារអុីស្លាម ចែកអំណោយមនុុុុស្សធម៍ ជួយដល់ជនក្រីក្រ ស្រ្តីម៉េម៉ាយ កុុុុមារកំព្រា ជួយរួមចំណែកយ៉ាងច្រើនជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ៕

អត្ថបទដែលជាប់ទាក់ទង