សាធារណជន អាច​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក បេ​អាត រី​ច​ឈ្នឺ​រ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ជិត​វត្ត​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១០-១៤ ខែកញ្ញា

ភ្នំពេញ៖មរណភាព​របស់លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ប្រទេស​កម្ពុជា គឺជា​ការបាត់បង់​ជន​ដ៏​មហិមា​មួយរូប ដែល​ប្តូរផ្តាច់ មិន​គិតពី​ខ្លួនឯង ក្នុងការ​ជួយសង្គ្រោះ​កុមារ និង​ស្ត្រី​កម្ពុជា​រាប់លាន​នាក់ ចាប់តាំងពីលោកបើកមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា។ឆ្នាំ​១៩៩២​។

​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ ក៏​ជក៏ជាបុគ្គលមួយរូប បានរួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការធ្វើ​ឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលសាធារណៈ​របស់​ប្រទេស​កម្ពុជា​។ លើសពីនេះ មេត្តាធម៌ និង​បេះដូង​ប្រកបដោយ​ក្តី​ស្រឡាញ់​របស់លោក​វេជ្ជបណ្ឌិត ចំពោះ​ប្រទេស​កម្ពុជា នឹងត្រូវ​បាន​ពលរដ្ឋខ្មែរចងចាំ​ជា​រៀងរហូត​។

​លោក បេ​អាត រិច​ឈ្នឺ​រ បានទទួល​អនិច្ចកម្ម លាចាក​លោក កាលពី​វេលា​ម៉ោង ២ និង ៤៥ នាទី ព្រឹក នា​ថ្ងៃអាទិត្យ ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សុ​យ​រិ​ក ប្រទេស​ស្វី​ស ក្នុង​ជន្មាយុ ៧១​ឆ្នាំ ដោយ​រោគាពាធ​។

មរណភាពលោកវេជ្ជបណ្ឌិត បេ​អាត រី​ច​ឈ្នឺ​រ បានធ្វើឱ្យពលរដ្ឋខ្មែរសម្តែងការសោកស្តាយ ហើយក្រសួងសុខាភិបានបានចាត់ចែងឱ្យមានការរៀបចំពិធីវិញ្ញាណក្ខន្ធ​នៅមន្ទីរ ពេទ្យគន្ធបុប្ផា្ផ នៅ​ជិត​វត្តភ្នំ និង​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន ទី​៧ ក្នុង​ខេត្តសៀមរាប នា​ថ្ងៃ​ចន្ទ ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​ក្រុមគ្រូពេទ្យ និង​សាធារណជន​ជាច្រើន​ផងដែរ​។​

ក្រៅពីពិធីវិញ្ញាណក្ខន្ធ ក៏មានការបង្កើតមូលនិធិគន្ធបុប្ផា សម្រាប់​សាធារណជន​ទូទៅ អាច​ចូលរួម​សម្តែងរ​មណ​ទុក្ខ និង​សេចក្តី​នឹករលឹក​ដឹងគុណ​ចំពោះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៃ​សព ដែល​ប្រព្រឹត្តទៅ នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ នៅ​ជិត​វត្តភ្នំ និង​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន ទី​៧ ក្នុង​ខេត្តសៀមរាប នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង ៣ រសៀល ដល់​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​។​

សូមរំឭកថា លោកវេជ្ជបណ្ឌិត បេអាតត រិច​ឈ្នឺ​រ បាន​បង្កើត​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​១៩៩២ ហើយ​បាន​ពង្រីក​សាខា ចំនួន ៤ កន្លែង​នៅ​រាជធានី​ភ្នំពេញ និង​មួយកន្លែង នៅ​ខេត្តសៀមរាប​៕​

អត្ថបទដែលជាប់ទាក់ទង