ជនជាតិចិន២នាក់ ត្រូវបានចាប់បង្ខាំងធ្វើទារុណកម្ម នៅក្នុងសណ្ឋាគារក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ជនជាតិចិន២នាក់ ត្រូវបានចាប់បង្ខាំងធ្វើទារុណកម្ម នៅក្នុងសណ្ឋាគារក្រុងព្រះសីហនុ, កម្លាំងនគរបាលបើកប្រតិបត្តិការ ចុះទៅបង្ក្រាបចាប់ជនដៃដល់ ជនជាតិចិន៤នាក់យ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធរឿងលុយកាក់។

ហេតុការណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់លេខ៤០៩ ក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះទាំង២នាក់៖ទី១៖ ឈ្មោះ CHEN TI ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារដើមត្នោត ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសបែកមាត់, ស្នាមដាច់រលាត់ខ្នង និងរងរបួសមធ្យម។
*ទី២៖ ឈ្មោះ DAI YANYING ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារដើមត្នោត ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ដោយឡែកជនសង្ស័យ៤នាក់រួមមាន៖ទី១៖ ឈ្មោះ WU TAOTAO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ទី២៖ ឈ្មោះ WU XIONGBO ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ទី៣៖ ឈ្មោះ WU XUXIANG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ទី៤៖ ឈ្មោះ REN JIHU ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង