ឃាតកម្មដ៏សាហាវ ជន១ក្រុមយក ញញួរ.ពូថៅនិងអង្រែ វាយសម្លាប់ស្ដ្រីចំណាស់ម្នាក់ រួចរត់គេចបាត់អស់

ព្រៃវែង៖ ស្ដ្រីវ័យចំណាស់ម្នាក់បានដេកស្លាប់នៅលើគ្រែ ក្រោមផ្ទះយ៉ាងអាណោចអាធម័ បន្ទាប់ពីផឹកស៊ី ស្រវឹងហើយត្រូវក្រុមជនដៃដល់វាយរហូតដល់ស្លាប់។

ករណីឃាតកម្មនេះបានកើតឡើង នៅចំណុចភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង កាលពីវេលាម៉ោ ប្រហែល១១យប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨។

លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តិត នឿន ហៅ ណូកភេទស្រីអាយុ ៥៥ ឆ្នាំមានទីលំនៅភូមិកើតហេតុ។

ដោយឡែកក្រុមជនសង្ស័យសមត្ថកិច្ច បានកំណត់មុខសញ្ញាអស់ហើយ មានគ្នា២នាក់ ដែលកំពុងរត់គេចខ្លួន ដោយបន្សល់ទុកវត្ថុតាង ដូចជាស្បែកជើង ពូថៅ ញញួរ អង្រែ នៅកន្លែងកើតហេតុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅព្រលប់ថ្ងៃទី១១ ជនរងគ្រោះឈ្មោះ តិត នឿន បានអង្គុយផឹកស្រានៅលើគ្រែក្រោមផ្ទះរបស់ខ្លួន ជាមួយ បក្ខពួកជនសង្ស័យ៤នាក់។ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើល ព្រោះគេប្រទះឃើញ ជនរងគ្រោះដេកស្លាប់លើគ្រែ។ដោយមានឈាមស្រោចពេញខ្លួន ខណៈក្រុមជនដៃដល់បានប្រើញញួរ.ពូថៅដៃ និងអង្រែ វាយមកលើជនរងគ្រោះ ចំលើត្រចៀកខាងឆ្វេង ចំក្បាលផ្នែកខាងក្រោយ ជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់តែម្ដង។
ក្រោយសម្លាប់រួច ក្រុមជនដៃដល់បានរត់គេចខ្លួនអស់២នាក់ ចំពោះអ្នកផឹកជាមួយ២នាក់ទៀត ត្រូវបានសមត្ថកិច្ចហៅសួរនាំ៕

អត្ថបទដែលជាប់ទាក់ទង