ឯកឧត្តម ថង សាវុនអភិបាលខេត្តនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត ជម្រុញអោយអាជ្ញាធរមូលដ្ឋាននិងមន្ទីរជំនាញពាក់ព័ន្ធត្រូវប្រញាប់ប្រញាលជួយប្រជាពលរដ្ឋក្នុងស្តាឡើងវិញនូវផ្ទៃស្រែនិងចំការដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិទឹកជំនន់
រតនគីរី៖ ការជម្រុញបែបនេះក្នុងឱកាសដែលឯកឧត្តមបានដឹកនាំសមាជិកសមាជិការនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន៣២គ្រួសារនៅឃុំកុកឡាក់ ស្រុក វើនសៃកាលពីរសៀលថ្ងៃទី១ ខែកញ្ញាឆ្ នាំ២០១៨។
ឯកឧត្តមអភិបាលខេត្តបន្តថាអាជ្ញាធរមូលដ្ឋាននិងអង្គភាពជំនាញត្រូវចុះប្រមូលទិន្នន័យជាក់ស្តែងនូវផ្ទៃដីស្រែនិងចំការក៏ដូចជាដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៤ដែលនៅតាមដងទន្លេសេសានមានដូចជា៖ស្រុកអូរយ៉ាដាវ អណ្តូងមាស តាវែងនិងស្រុកវើនសៃដើម្បីដាក់ចេញនូវវិធានការជួយប្រជាពលរដ្ឋក្នុងស្រុកទាំង៤ខាងលើអោយបានទាន់ពេលវេលានៅពេលទឹកស្រកទៅវិញ។
ដោយឡែកចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង៣២គ្រួសារដែលមកទទួលអំណោយមនុស្សធម៌នាឱកាសនេះឯកឧត្តមអភិបាលខេត្តរតនគិរីក៏បានពាំនាំបណ្ដាំសាកសួរសុខទុក្ខពីសំណាក់សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណះ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយពោលគឺទីណាជួបការលំបាកទីនោះមានវត្តមានកាកបាទក្រហមចុះអន្តរាគមជួយជានិច្ច។
ឯកឧត្តម ថង សាវុនបានមានប្រសាសន៏បន្តថា រាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកតែងតែចាត់មន្រ្តីឲ្យចុះមកសួរសុខទុក្ខបងប្អូន ដូចជាករណីបងប្អូនជួបនូវគ្រោះទឹកជំនន់ថ្ងៃនេះជាដើម គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាឲ្យមន្រ្តីកាកបាទក្រហមចុះយកអំណោយមកចែកបងប្អូនឲ្យបានទាន់ពេលវេលាដើម្បីជួយសម្រាលជីវភាពបងប្អូនប្រជាពលរដ្ឋបានមួយកម្រឹត។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឱ្យឲ្យអាជ្ញាធរបន្តតាមដាននិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ជាពិសេសត្រូវត្រៀមបង្ការទុកជាមុន និងត្រូវចុះទៅពន្យល់បងប្អូនប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះ មានអនាម័យក្នុងការរស់នៅ ផឹកទឹកឆ្អឹន ត្រូវប្រកាន់ភ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវហូបទឹកដាំពុះជានិច្ច ត្រូវប្រុងប្រយ័ត្នការពារពស់ចឹក និងជាពិសេសសូមយកចិត្តទុកដាក់ដល់កុមារតូចៗ កុំឱ្យទៅលេងក្បែរមាត់ទឹក ពេលមានជំនន់ និងខិតខំប្រឹងប្រែង ប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើងវិញ។
អំណោយមនុស្សធម៌ដែលបានយកមកចែកជូននាពេលនេះក្នុង១គ្រួសារទទួលបានអង្គរ ២០គីឡូក្រាម មី១កញ្ចប់ ត្រីខ១យួរ អំបិល១កញ្ចប់ ស្ករ១កញ្ចប់ និងទឹកសីុអីុវ១យួរទឹកសុីអុីវ១ដបផងដែរ ៕