រកគ្រប់វិធីទើបប្រទះឃើញសាកសពយុវជនដែលបានលង់ទឹកស្លាប់នៅសង្កាត់ព្រៃសរខណ្ឌដង្កោ
ភ្នំពេញ៖សពយុវជនដែលបានលង់ទឹកស្លាប់កាលពីម្សិលមុិញថ្ងៃទី១៩ខែសីហាឆ្នាំ២០១៨ឥលូវបានរកឃើញហើយគឺថ្ងៃទី២០ខែឆ្នាំដដែលវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់។
សពដែលក្រុមគ្រួសារសាច់ញាតិរកឃើញមានឈ្មោះ អឿន រ៉ាវុធ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែលថា នៅមុនពេលជនរងគ្រោះលង់ទឹកស្លាប់នោះគឺជនរងគ្រោះ(សព)មានការជួបជុំបងប្អូនអង្គុយលើកញ្ចុះញាុំអាហារនិងផឹកស្រាបៀរបានមួយសន្ទុះក៏ងើបដើរទៅមើលគេចាប់ត្រីតាមផ្លូវទំនប់មកដល់ក្រោយកញ្ចុះដែលខ្លួនអង្គុយហើយមិនដើរត្រលប់ក្រោយវិញទេគឺហែលឆ្លងទឹកជាមួយមិត្តភក្រ័តែម្នាក់ហែលឆ្លងផុតរីឯម្នាក់ទៀត(សព)ហែលឆ្លងមិនផុតក៏លិចលង់ស្លាប់តែម្តង។
បើយោងតាមប្រភពពត័មានពីនាយប៉ុស្តិព្រៃសរបានប្រាប់ភ្ងាក់ងារពត័មានអោយដឹងថាការរុករកសពជនរងគ្រោះដែលលង់ទឹកស្លាប់នេះគឺរុករកអស់ជាច្រើនម៉ោងទើបរកឃើញ។ ក្រោយរកសពជនរងគ្រោះឃើញហើយសមត្តកិច្ចប៉ុស្តិ៍មូលដ្ឋានក៏ប្រគល់អោយទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។អត្ថបទ៖ហេវុត្ថា