នគរបាលខណ្ឌពោធិសែនជ័យឃាត់ខ្លួនមនុស្ស៣នាក់ សង្ស័យពាក់ព័ន្ធករណីកាច់កម៉ូតូ
ភ្នំពេញ ៖ មនុស្ស៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ជាក់ស្តែង ដោយសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីលួច កាច់សោក ម៉ូតូយ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរកឃើញម៉ូតូមួយគ្រឿង ក្រោយពី ជនសង្ស័យធ្វើសកម្មភាពលួចបានសម្រេចហើយ យកទៅលាក់ទុកក្នុងព្រៃ ម្តុំសំណង់ផ្ទះល្វែងទុកចោល បុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី២០ ខែសីហា ឆ្នាំ២០១៨ ។
ក្នុងប្រតិបិត្តការខាងលើ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ សង្ស័យពាក់ព័ន្ធទៅនឹងករណីលួចយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ហើយដកហូតបានម៉ូតូ ៣គ្រឿង ម៉ាក ZOOMER ពណ៌ទឹកក្រូច លាយស ពាក់ស្លាកលេខ ភ្នំពេញ 1GG-7230 ម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CW-5779 និងម៉ូតូមួយគ្រឿងទៀត ដែលជនសង្ស័យ យកឬៅលាក់ទុកក្នុងព្រៃ ម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ-5958 ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពត៌មាន ឃើញជនសង្ស័យ យកម៉ូតូទៅលាក់ទុក នៅក្នុងព្រៃ ទើបកម្លាំងនគរបាល ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹក សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បើកប្រតិបត្តិការ ឡោមព័ទ្ធទីតាំងខាងលើ ឃើញម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០១៣ ដែលជនសង្ស័យ យកទៅលាក់ទុក ហើយរង្វង់បើកប្រតិបត្តិការបង្ក្រាបខាងលើ ឃើញមនុស្ស៣នាក់ នៅក្នុងព្រៃ ដែលជាដែនកម្លាំងសមត្ថកិច្ចកំពុងបើកប្រតិបត្តិការ ក្បែរម៉ូតូដែលលាក់ទុកដែរ ទើបសមរ្ថកិច្ច ឃាត់ខ្លួនបាន ៣នាក់ជាបន្តបន្តាប់ ។
ក្រោយពីឃាត់ខ្លួនបានមនុស្ស៣នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីខាងលើ ត្រូវបានឃាត់ខ្លួន រួមជាមួយម៉ូតូ៣គ្រឿង នាំទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យ ៕ហេង វុុុុត្ថាា