ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តអញ្ចើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល នឹងឯកឧត្តម ប៉េង ពោធិនា ចុះពិនិត្យទីតាំងបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណន តេជោ
(ស្រុកកៀនស្វាយ ខេត្តកណ្តាល)៖ នៅថ្ងៃអាទិត្យ០២រោច ខែជេស្ឋ ឆ្នាំរោង បញ្ចសក័ ឆសក័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាល ខេត្តកណ្ដាល និងសហការី បានអញ្ជើញអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី នឹងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា នឹងឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្រ្តីក្រសួងសាធារណការ នឹងដឹកជញ្ជូន ចុះត្រួតពិនិត្យទីតាំងដាក់ស្លាកឈ្មោះ មហាវិថី ស៊ីជិនពីង ផ្លូវក្រវ៉ាត់ក្រុងទី៣ និងបន្តចុះត្រួតពិនិត្យទីតាំង ត្រៀមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន តេជោ ស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សូមជម្រាបថាៈ គម្រោងព្រែកជីកហ្វូណនតេជោ គឺកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន នឹងការបង្កើនតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារ កម្មការអភិវឌ្ឍកំពង់ផែរណបថ្មីៗជាច្រើនក្នុងតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ដើម្បីបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀតជំរុញការអភិវឌ្ឍន៍ទីក្រុង នគរូបនីយកម្ម និងការ ជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យជាដើម។ល។ (សម្រួលដោយខ្មែរ រំភើយ)