វត្តសុវណ្ណគិរី បរឡយ ព្រមទាំងឧបាសក់ ឧសិការ ចំណុះជើងវត្តទទួលអំណោយពីលោកឧកញ៉ាចិត្តធម៌ ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ….
ខេត្តរតនគិរី ៖ វត្តសុវណ្ណគិរីបរឡយ ជាវត្តនៅតំបន់ដាច់ស្រយ៉ាល ផ្លូវមានលក្ខណៈលំបាក មិនសូវមានសប្បុរសជនទៅធ្វើបុណ្យដល់ទីនោះទេ។ កន្លងមកមានតែជំទាវឧកញ៉ា ហ៊ុន ស៊ីណាត និងលោកឧកញ៉ា ចិន សំណាង ជាថៅកែហាងពេជ្យ CSNJ ដែលតែងតែឧបត្ថម ដល់ព្រះសង្ឃដែលគង្គនៅវត្តនោះ មិនត្រឹមតែមានការជួយឧបត្ថមដល់វត្តប៉ុណ្ណោះទេ លោកឧកញ៉ា តែងតែជួយដល់ក្រុមគ្រួសារ និងក្មេងៗ ចំណុះជើងវត្តនោះផងដែរ។
ដូចជាឧបត្ថមជា ថវិការ មី អង្ករ ស្បែកជើង សម្ភារៈសិក្សា និងចំណាយថវិការយ៉ាងច្រើនក្រាស់ក្រែល ក្នុងការសាងសង់សាលារៀនជូនដល់ក្មេងៗទៀតផង។
តែដោយឡែកនៅរៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧកញ៉ាចិត្តធម៌រូបនេះ បានចំណាយពេលវេលាធ្វើដំណើរយ៉ាងលំបាកពីរាជធានីភ្នំពេញ ឆ្លងកាត់ជាច្រើនខេត្ត មកដល់ខេត្តរតនគិរី រហូតដល់ភូមិបរឡយ បាននាំយកអំណោយជាបច្ច័យចំនួន ៣០០០ដុល្លារ និងអង្ករ ១តោន ឧបត្ថមដល់វត្ត សុវណ្ណគិរី បរឡយ និងឧបាសក់ ឧបាសិកា ចំណុះជើងវត្តផងដែរ៕
ទង្វើខាងលើនេះសបញ្ជាក់ឲ្យឃើញថាខ្មែរជួយខ្មែរពិតប្រាកដ ទោះមានឬក្រគឺការធ្វើបុណ្យចេញពីចិត្ត។