ឯកឧត្តម គិត ទ្រី អញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនា និងជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ឯកឧត្តម ណាប់ ប៊ុនហេង អនុប្រធានគណបក្សខេត្តរតនគិរី ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនា និងជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការបក្សប្រជាជនកម្ពុជា ស្រុកលំផាត់ ខេត្តរតនគិរី ដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សខេត្តចូលរួមជាច្រើននាក់ ។

ឯកឧត្តម គិត ទ្រី បានមានប្រសាសន៍លើកឡើងនូវស្នាដៃ និងសមិទ្ធិផលជាច្រើនដែល ដែលទាំងនេះ ក៏ជាការរួមចំណែកនៃកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីភាព របស់ក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលតែងតែពុះពារគ្រប់ឧបសគ្គរហូតទទួលបាននូវជោគជ័យ តួយ៉ាងលទ្ធផលក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ។ ឯកឧត្តមក៏បានសំណូមពរអោយអង្គបោះឆ្នោត ថែរក្សាសុខភាព ត្រៀមជាស្រេចរាល់ឯកសារពាក់ព័ន្ធ និងគោរពខ្ជាប់ខ្ជួនតាមបទបញ្ជា បំរាម និងបទបញ្ញត្តិនានា ក្នុងស្មារតីអោយបានសម្លេង ១០០ភាគរយ ៕

អត្ថបទដែលជាប់ទាក់ទង