សាលាស្រណោះតន្ត្រី រៀបចំប្រគំតន្ត្រី Classic ផ្សព្វផ្សាយ ពីថ្នាក់បង្រៀនក្មេងតូចៗ មានដំបូងនៅកម្ពុជា
ភ្នំពេញ៖ សាលាស្រណោះតន្ត្រី របស់ លោក សូ ស្រណោះ ដែលទស្សនិកជនស្គាល់ថាជា សាស្ត្រាចារ្យតន្ត្រី និងអនុបណ្ឌិតផ្នែកព្យាណូ បញ្ចប់ការសិក្សាពីក្រៅប្រទេសបានបង្ហើបឲ្យដឹងថា នៅថ្ងៃអាទិត្យខាងមុខនេះ សាលារបស់លោក នឹងមានការរៀបចំតន្ត្រី Classic ក្នុងគោលបំណងផ្សព្វផ្សាយពីថ្នាក់ថ្មី ដែលមាននៅសាលាផ្ទល់។
បើតាម លោក សូ ស្រណោះ បានប្រាប់ឲ្យដឹងថា នេះជាលើកដំបូងហើយនៅកម្ពុជា ដែលមានសាលាបើកបង្រៀនព្យាណូសម្រាប់ កូនក្មេងតូចៗ អាយុចាប់ពី ២ខែរហូតដល់២ឆ្នាំ និងដល់៦ឆ្នាំ បង្រៀនដោយគ្រូមានឯកទេសច្បាស់លាស់ និងជំនាញ សម្រាប់បង្រៀនកូនសិស្សតូចៗ។
លោក ស្រណោះ បានប្រាប់ឲ្យដឹងទៀតថា សាលាស្រណោះតន្រ្តីនឹងមាន ការប្រគុំតន្រ្តី Classic នៅថ្ងៃ អាទិត្យទី 12 ខែសីហា ឆ្នាំ 2018 វេលាម៉ោង 5:30pm ទីតាំងនៅសាលាតន្រ្តី សាខាបឹងកេងកង Concert នេះធ្វើទ្បើងដើម្បីធ្វើការផ្សព្វផ្សាយថ្នាក់ពិេសសថ្មីដែលពុំដែលមានពីមុនមក ៕