ទីតាំងរណ្តៅដីដែលក្រុមឈ្មួញកំពង់តែធ្វើសកម្មភាពជីកកាយយកអាចម៍ដីលក់ដោយសង្ស័យគ្មានច្បាប់ទំលាប់ ដោយមានការឃុបឃិតបើកដៃពីលោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកស្អាង

(ស្រុកស្អាង ខេត្តកណ្តាល)៖ ជិតដល់រដូវវស្សាចូលមកដល់ គេសង្កេតឃើញទីតាំងរណ្តៅដី នៅក្នុងតំបន់មួយចំនួនស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល។ ជាពិសេស គឺទីតាំងរណ្តៅដីរបស់ក្រុមឈ្មួញមួយកន្លែងនៅចំណុចក្រោយវត្តត្រពាំងឈូក ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បាននឹងកំពង់ធ្វើសកម្មភាពយ៉ាងមមាញឹកសំរុកជីក កាយដឹកជញ្ជូនជាខ្លាំងអំពីសំណាក់ក្រុមឈ្មួញរកស៊ីជីកកាយយកអាចម៍ដីលក់នោះដែលមានឈ្មោះ អេង ហេង និងឈ្មោះ ប៉េង ចាន់ថន(ហៅ ពាល) បានកំពុងតែធ្វើសកម្មភាពជីកកាយយកអាចម៍ដី ដឹកជញ្ជូនយកទៅលក់យ៉ាងអនាធិបតេយ្យ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់បរិស្ថាន និងខូចខាតផ្លូវថ្នល់ជាដេីម។ល។

បេីយោងប្រភពឲ្យដឹងពីមន្ត្រីជំនាញប្រាប់ថា ឈ្មោះ អេង ហេង និងឈ្មោះ ប៉េង ចាន់ថន (ហៅ ពាល) ហ៊ានធ្វើសកម្មភាពជីកកាយអាចម៍ដីលក់យ៉ាងអនាធិបតេយ្យគ្មានច្បាប់បែបនេះ ក៏ព្រោះតែមានការឃុបឃិតពីមន្រ្តីនៃការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុកស្អាង បានបេីកដៃឲ្យទេីបបានក្រុមឈ្មួញហ៊ានធ្វេីសកម្មភាព ដោយមិនខ្វល់ពីផលប៉ះពាល់ដល់ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរថែមទៀតផង។

ពាក់ព័ន្ធនិងការរិះគន់របស់ប្រជាពលរដ្ឋខាងលើ ប្រជាពលរដ្ឋដែលរស់នៅចំណុចក្រោយវត្តត្រពាំងឈូក ភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ក៏សូមធ្វើការសំណូមពរយ៉ាងទទូចទៅដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមឯកឧត្តម មេត្តាចាត់ឲ្យក្រុមការងារថ្នាក់ខេត្ត ចុះមកពិនិត្យដល់ទីតាំងខាងលេីជាបន្ទាន់ផង ទាន។
ពាក់ពន្ធករណីរិះគន់ខាងលើនេះ អង្កភាពគេហទំព័រ តំបន់ទន្លេ ជី អឹម ញូ យើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីមន្រ្តីពាក់ពន្ធ រាល់ម៉ោងការងារ។

អត្ថបទនិងរូបភាព ដោយ លោក លន់ លីមុី

អត្ថបទដែលជាប់ទាក់ទង