គេរងចាំមើលបទបញ្ជាឲ្យបិទទីតាំងល្បែងសុីសង មានច្បាប់ និងគ្មានច្បាប់ឬការពង្រីកបន្ថែមរបស់ក្រុមញៀនល្បែងនោះតើមានប្រសិទ្ធភាពបានប៉ុន្មានម៉ោង

ខេត្តកណ្តាល៖ ដោយយោងតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសដល់មន្រ្តីអាជ្ញាធរមូលដ្ឋាន រាជធានី ក្រុង ខេត្ត ទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យចំពោះល្បែងស៊ីសង ជាពិសេសឆ្នោតឡូតូ ផ្សងសំណាងគ្រប់ប្រភេទដែលកំពង់ធ្វើសកម្មភាព នៅក្នុងភូមិសាស្រ្តរបស់ខេត្ត
និមួយៗ

នៅថ្ងៃព្រហស្បតិ៍០៦កើត ខែមាឃ ឆ្នាំថោះ បញ្ចសក័ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែគុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការអាវុធហត្ថខេត្ត លោកមេបញ្ជាការសឹងរងខេត្ត លោកប្រធានមន្ទីរពាក់ពន្ធ លោកអភិបាលក្រុង ស្រុក លោកអធិការក្រុង ស្រុក ទាំង១៣ ក្នុងខេត្តកណ្តាល។

សូមជម្រាបថាៈ ក្នុងអង្កពិធីប្រជុំ បើយោងតាមឯកឧត្តម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលមានប្រសាសន៍ថាៈ នៅក្នុងខេត្តកណ្ដាលទាំងមូលមានទីតាំងបើកល្បែងសុីសង ឆ្នោតឡូតូផ្សងសំណាងគ្រប់ប្រភេទចំនួន៩៩៩ទីតាំង បិទខ្លះ នឹងនៅដំណើរការចំនួន៩២៩ទីតាំង ខណៈក្រុមហ៊ុនមានអាជ្ញាប័ណ្ណមានតែចំនួន៥៦តែប៉ុណ្ណោះ ដូច្នេះអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចទាំងអស់ត្រូវចុះធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់ជាបន្ទាន់ឡើងវិញ ក្នុងនោះដូចជាការបន្ថែមទីតាំងថ្មី ត្រូវតែបង្រ្កាបដោយគ្មានការយោគយល់នោះទេ ចំពោះទីតាំងល្បែងសុីសងណាដែលគ្មានច្បាប់អនុញ្ញាត្ត។

ឯកឧត្តមបានបន្តថាៈ បញ្ជាបែបនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាលនឹង បញ្ជាដាច់ណាត់ត្រូវតែបង្ក្រាបរាល់ទីតាំងណាដែលគ្មានការអនុញ្ញាត្តឲ្យអស់ពីទឹកដីខេត្តកណ្ដាល ហើយការអនុវត្តន៍នេះដោយយោងតាមបទបញ្ជារបស់សម្ដេចមហាបវេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បើតាមឯកឧត្តមអភិបាលខេត្តថាៈ ទីតាំងល្បែងសុីសងគ្មានការអនុញ្ញាតច្បាប់ ត្រូវចុះបង្រ្កាប និងបិទជាបន្ទាន់។ ហើយឯកឧត្តមក៍បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ នៅក្នុងខេត្តកណ្ដាល មិនត្រូវអនុញ្ញាតឲ្យបើកទីតាំងល្បែងថ្មីៗ បន្តទៀតនោះទេ បើទោះបីជាមានអាជ្ញាបណ្ណក៏ដោយ កុំអាងថាមានអាជ្ញាប័ណ្ណហើយពង្រីកសាខាតាមតែអំពើចិត្តរបស់ខ្លួន គឺដាច់ខាតមិនឲ្យពង្រីកតាមចិត្តឡើយ។ រឿងល្បែងសុីសងឆ្នោតឡូតូ ផ្សងសំណាងគ្រប់ប្រភេទនេះដែលបង្កឲ្យមានអំពើចោរកម្មកើតឡើងគ្រប់ប្រភេទជាពិសេសអំពើហឹង្សាក្នុងក្រុមគ្រួសារជាដើម។

ឯកឧត្តមអភិបាលខេត្តបន្តថា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងល្បែងស៊ីសងឆ្នោតឡូតូផ្សងសំណាងនេះនៅក្នុងខេត្តកណ្តាលមិនត្រូវឲ្យមាននឹងទប់ស្កាតបង្រ្កាបឲ្យអស់។បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលភ្លាម រដ្ឋបាលខេត្តកណ្តាលបានរៀបចំបើកកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធដើម្បីវាយតម្លៃ នឹងត្រួតពិនិត្យបានដាក់ចេញ បទបញ្ជាបន្ទាន់ដើម្បីទប់ស្កាត់ការបើកលេងល្បែងសុីសងតាមអនឡាញ ពីព្រោះល្បែងសុីសងនេះវាប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ខ្លាំងណាស់ និងអាចធ្លាក់ខ្លួននៅក្នុងស្ថានភាពបំណុលផងដែរ នឹងបញ្ហាចោរកម្ម ប្លន់ លួចជាដើម។ នេះជាបញ្ហាប្រឈមរបស់អាជ្ញាធរមូលដ្ឋាន ដែលទាមទារឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ព្យាយាមអប់រំ និងពន្យល់បងប្អូនប្រជាពលរដ្ឋកុំឲ្យលេងល្បែងតទៅទៀត បើទោះបីជាល្បែងទាំងអស់ នោះមានច្បាប់ក៏ដោយ។
បើតាមការលើកឡើងរបស់លោក អេង សុវិចិត្ត អភិបាលក្រុងសំពៅពូន ក្នុងកិច្ចប្រជុំថា ក្រុមហ៊ុនល្បែងនៅក្រុងរបស់លោកមានចំនួន៤ ហើយមានអាជ្ញាប័ណ្ណទាំង៤ តែគេពង្រីកសាខារហូតដល់ទៅចំនួន៩៧ទីតាំង ដោយគ្មានជូនដំណឹងឲ្យអាជ្ញាធរដឹងលឺបន្តិចសោះឡើយ។
ឆ្លើយតបនឹងការលើកឡើងនេះ អភិបាលខេត្តបញ្ជាដាច់ណាត់ដល់អាជ្ញាធរទាំង១៣ក្រុង-ស្រុក ចាត់ការឲ្យអស់ទីតាំងណាដែលបើកដោយគ្មានការអនុញ្ញាត។ រីឯបញ្ហាការលើកស្លាកស្រាបៀដូចតាំងពិពរណ៍តាមផ្លូវ ក៍ត្រូវឲ្យពិនិត្យឡើងវិញដែរ ព្រោះវាខូចមុខមាត់ ហើយលុបបំបាត់ចោលផងដែរទីតាំងចិញ្ចឹមមាន់ជល់ ពិនិត្យមើលបញ្ហាឡានតទ្រង់ខុសបច្ចេកទេស និងបញ្ហានានាជាច្រើនផ្សេងទៀត ដែលចាំបាច់អភិបាលក្រុង-ស្រុកទាំង១៣ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវតែដាក់ចិត្តធ្វើបានឲ្យដាច់ខាត ធ្វើឲ្យមានប្រសិទ្ធភាព។

សូមបញ្ចាក់ថាៈទីតាំងល្បែងនៅតាមបណ្ដាក្រុង-ស្រុកទាំង១៣នៅខេត្តកណ្ដាលមានចំនួន៥៦ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ហើយចំនួនសាខាសរុបដល់ទៅ៩២៩ទីតាំងនោះ ខ្លះបានបើកដោយទំនើងចិត្តគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាននោះទេ រួមមាន
១/ស្រុកកណ្ដាលស្ទឹងមាន៧ក្រុមហ៊ុន សរុបចំនួន៨៤ទីតាំង។
២/ស្រុកកៀនស្វាយមាន៦ក្រុមហ៊ុន សរុបចំនួន១៣០ទីតាំង។
៣/ស្រុកខ្សាច់កណ្ដាលមាន០៨ក្រុមហ៊ុន សរុបចំនួន៥៩ទីតាំង។
៤/ស្រុកកោះធំមាន០៤ក្រុមហ៊ុន សរុបចំនួន៥០ទីតាំង។
៥/ស្រុកលើកដែកមាន០៣ក្រុមហ៊ុន សរុបចំនួន៤០ ទីតាំង។
៦/ស្រុកល្វាឯមមានចំនួន០៥ ក្រុមហ៊ុន សរុបចំនួន២៤ទីតាំង។
៧/ស្រុកមុខកំពូលមាន០៣ក្រុមហ៊ុន សរុបចំនួន៣៣ទីតាំង។

៨/ស្រុកអង្គស្នួលមាន០៣ក្រុមហ៊ុន សរុបចំនួន១៧០ទីតាំង ខណៈដែល ១៣ទីតាំងមានលិខិតអនុញ្ញាតចំណែកឯ១៥០ទីតាំងមិនមានលិខិតអនុញ្ញាតនោះទេ។
៩/ស្រុកពញ្ញាឮមាន០៤ក្រុមហ៊ុន សរុបចំនួន៦៨ ទីតាំង។
១០/ស្រុកស្អាងមាន០២ក្រុមហ៊ុនសរុបចំនួន៨៣ទីតាំង។
១១/ក្រុងតាខ្មៅមាន០៣ក្រុមហ៊ុន សរុប៤៦ទីតាំង។
១២/ក្រុងសំពៅពូនមាន០៤ក្រុមហ៊ុន សរុបចំនួន៩៧។
១៣/ក្រុងអរិយក្សត្រ មាន០៤ក្រុមហ៊ុន សរុបចំនួន៤៥ទីតាំង។
គួររំលឹកថាៈ ក្រោយពីប្រជុំចប់ប្រភពបានឲ្យដឹង បានកោះហៅអធិការគ្រប់ក្រុង-ស្រុកទាំង១៣ មកដាក់បទបញ្ជាភ្លាមៗតែម្ដងនៅបរិវេណសាលាខេត្ត ហើយឲ្យធ្វើតាមការណែនាំរបស់អភិបាលខេត្តឲ្យបានម៉ឺងម៉ាត់បំផុត និងមិនយោគយល់ឡើយ គឺត្រូវឲ្យមានប្រសិទ្ធភាព។ អត្ថបទ រូបភាពដោយ លោក លន់ លីមុី

 

អត្ថបទដែលជាប់ទាក់ទង