សំណង់អត់ច្បាប់កំពុងសាងសង់លើដីរដ្ឋ យ៉ាងរំភើយអាជ្ញាធធ្វើដូចជាពុំដឹងពុំឡឺអ្វីទាល់តែសោះ

បាត់ដំបង : សំណង់រឹងមួយកន្លែងដែលមានទម្រង់បីល្វែងនិងកាន់តែលូតទៅលើជាហូហែនោះ ដែលគេដឹងថាគ្មានច្បាប់អនុញ្ញាតថែមទាំងបំពានទៅលើដីរដ្ឋត្រូវបានមហាជនរិះគន់ថាអាចមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមូលដ្ឋានទើបបានជាម្ចាស់ហ៊ានសាងសង់បន្តឥតឈប់ឈរបែបនេះ។ សំណង់ដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែងនេះគឺជារបស់ឈ្មោះថៃ ស្ថិតលើដីចំណីផ្លូវជាតិលេខ ៥៧ B ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្បែរផ្លូវចូលផ្សារតាស្ដា។

ចំណែក ឈ្មោះ ថៃ ដែលជាម្ចាស់សំណង់រឹងមាំបានឆ្លើយប្រាប់អង្គភាពសាព័ត៏មាន GM News យើងថាការសាងសង់របស់លោក សុទ្ធតែមានច្បាប់បើចង់បានច្បាប់អនុញ្ញាតអោយមកជួបមន្ត្រីនៅ សាលាស្រុកសំពៅលូនទៅ  ។

តាមរយៈទូរសព្ទ ជួបជាមួយ លោកថុល មន្ត្រីភូមិបាលស្រុកសំពៅលូនបានលើកឡើងយ៉ាងច្បាស់ថាធាតុពិតសំណង់មួយនេះគឺគ្មានច្បាប់អនុញ្ញាតឡើយ ហើយម្យ៉ាងវិញទៀតដីកម្មសិទ្ធិមានតែ ១០ ម៉ែត្រការ៉េប៉ុណ្ណោះ ក្រៅពីនោះគឺជាដីរចំណីផ្លូវរបស់រដ្ឋទាំងស្រុងហើយបញ្ហានេះលោកបានចុះទៅធ្វើការហាមឃាត់ចំនួនពីលើកមកហើយតែសំណង់មួយនេះនៅតែបន្តធ្វើសម្មភាពជារៀងរាល់ថ្ងៃហើយពេលនេះលោកក៍បានសរសេររបាយការណ៍ផ្ញើជូនទៅលោកអភិបាលស្រុករួចរាល់ហើយដើម្បីជ្រាបនិងចាត់វិធានការ។

ចំណែកលោក ហម សំខាន់ អភិបាលស្រុកសំពៅលូនបានបញ្ជាក់ថា លោកបានបញ្ជាអោយអភិបាលរងស្រុកទទួលបន្ទុកការងារនេះដើម្បីចុះសិក្សានិងផ្អាកការសាងសង់នេះបីបួនថ្ងៃហើយតែបើនៅធ្វើសម្មភាពចាំលោកអោយគេទៅមើលម្តងទៀត។ ប៉ុន្តែចាប់តាំងពីអង្ករភាពសារព័ត៏មាយើងធ្វើបទសម្ភាសជាមួយលោកអភិបាលស្រុកពីថ្ងៃ ២៤ធ្នូ ឆ្នាំ២០២៣មកដល់ពេលនេះសកម្មភាពនៅតែបន្តធ្វើជារៀងរាល់ថ្ងៃតើលោកអភិបាលស្រុកមានវិធានការហើយគេស្តាប់ឬលោកគ្មានវិធានការនៅក្នុងរឿងនេះ។

ចាប់តាំងពីពេលនោះមកគេសង្កេត ឃើញ ថាសំណង់គ្មានច្បាប់អនុញ្ញាតមួយនេះនៅបន្តសាងសង់ដោយយកស្បៃហ៊ុព័ន្ធបំភ្លៃភ្នែកមហាដោយអោក្រុមជាងកំពុងសាងសង់នៅក្នុងនោះមជ្ឈដ្ឋាននានាបាននិយាយថាសំណង់មួយនេះនៅតែបន្តសកម្មភាពសាងសង់ទៅជាន់ទី ២ និងជាន់ទី ៣ បន្ថែមទៀត បើដូច្នេះមែននោះបន្តិចទៀតដីចំណីផ្លូវរបស់រដ្ឋនិងក្លាយជារបស់ឯកជនទាំងអស់ហើយសំណង់រឹងក៏នឹងចាប់ផ្ដើមរីកលូតលាស់ដូចផ្សិតផងដែរ ដពលរដ្ឋសំណូមពរឱ្យអាជ្ញាធរខេត្តជួយពិនិត្យមើលសកម្មភាពរបស់មន្ត្រីតាមបណ្ដាស្រុកផងទានពិសេសគឺសំណង់រឹងលើដីរដ្ឋនេះតែម្ដង  ។ អង្ករភាពសារព័ត៏មានយើងខ្ញុំរិះគន់ក្នុងន័យស្ថាបនាចូលរួមួយចំណែកតូចជាមួយរាជរដ្ឋាភិបាល ហើយអង្ករភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីមន្រ្តីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ អគុណសន្តិភាព ។
ដោយ លោក ឈុនលាង

អត្ថបទដែលជាប់ទាក់ទង