សកម្មភាពរបស់ការិយាលយ័ចរាចរណ៍ផ្លូវគោកខេត្តព្រៃវិហារ ចុះអប់រំណែនាំដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយត្ន័ក្នុងពេលបើកបរ

ព្រះវិហារ៖ មួយរយៈការចុងក្រោយ នេះគេសង្កេតឃើញថា គ្រោះថ្នាចរាចរណ៍កើតឡើងញឹកញាប់ណាស់នៅក្នុងខេត្តព្រះវិហារ ជាហេតុធ្វើអោយមនុស្សស្លាប់នឹងរបួសជាច្រើនណាស់ គ្រោះថ្នាក់ចរាចរណ៍កើតចេញពីកត្តាមនុស្សនឹងកត្តាយានយន្តផងដែរ កត្តាមនុស្សកើតចេញពីមិនគោរពច្បាប់ចរាចរណ៍នេះឯង ។

លោកវិរះសេនិយ៍ឯក សុី សុគន្ឋរដ្ឋា នាយការរិយាលយ័ចារាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានអោយថា ក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនិយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នឹងលោកឧត្តមសេនិយ៍ត្រី ថេង ហាក់ ស្នងការរងទទួលផែន ការរិយាលយ័ចរាចរណ៍ផ្លូវគោក បានខិត្តខំយកអស់កម្លាំងកាយចិត្ត ក្នុងចុះអប់រំណែនាំនឹងពង្រឹង ពន្យស់ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអោយនៅកម្រិត
ទាបបំផុតពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការរិយាលយ័ចរាចរណ៍ផ្លូវគោកបានសហការជាមួយមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តព្រះបានរៀបចំកម្មវិធីសំណួរចម្លើយដើម្បីការយល់ដឹងពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋនឹងបានចែកមួកសុវត្ថភាពជូនពួកគាត់ថែមទៀតផង ជាមួយគ្នានោះផងដែរ លោកវិរះសេនិយ៍ឯក សុី សុគន្ឋរដ្ឋា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូរទាំងឫខេត្តព្រះវិហារ សូមមេតាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដូចជាបើកបរកុំអោយលើសល្បឿនកំណត់ បើកបរកុំពិសាគ្រឿងស្រវឹង បើកបរពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវ ពីព្រោះថា គ្រោះថ្នាក់ចរាចរណ៍មិនមែនសម្រាប់តែខ្លួនយើងម្នាក់ទេដែលរងទុកលំបាក ក្នុងនោះប្តីប្រពន្ឋ កូនចៅត្រូវខាតបង់ថវិការ ខាតទាំងពេលវេលា មិនត្រឹមតែក្រុមគ្រួសារទេដែលខាតបង់ក្នុងនោៈក៍មានការខាតបង់ទាំងថវិការជាតិផងដែរ ដូចពាក្យចាស់លោកពោលថា សន្សឹមកុំបំបោលក្រែងមិនដល់ដូចប្រាថ្នា យឺតបន្តិចតែសុវត្ថិភាព ដល់គោលដៅដូចគ្នាមុននឹងក្រោយតែបន្តិចទេ ។

អត្ថបទដែលជាប់ទាក់ទង