ឯកឧត្តម សុខសាន្ត ដារ៉ា នឹងឯកឧត្ត ម អ៊ុង វុទ្ឋី ដឹកនាំក្រុមការងារចុះអប់រំ ផ្សព្វផ្សាយអនុក្រិត្យលេខ245 អនក្រ បក ចុះថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022
ព្រះវិហារ ឯកឧត្តម សុខសាន ដារ៉ា អភិបាលរងខេត្ត នឹងឯកឧត្តម អ៊ុង វុទ្ឋី អភិបាលរងខេត្ត ដឹកនាំមន្ទីរជំនាញពាក់ពន្ឋ័ជុំវិញខេត្ត ចុះអប់រំផ្សព្វផ្សាយអនុក្រិត្យលេខ245 អនក្របក ចុះថ្ងៃទី30ខែវិច្ឆិការឆ្នាំ2022 របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់តំបន់សហគមន៍ ការតំបន់ការពារធម្មជាតិសរុបផ្ទៃដីជាង90000ហិចតានៅទូរទាំង 7ស្រុក ក្នុងខេត្តព្រៈវិហារ ។
ឯកឧត្តម សុខសាន្ត ដារ៉ា បានអោយដឹងថា ប្រជាពលរដ្ឋជាង200គ្រួសារនៅភូមិដងផ្លិតនឹងភូមិណារុង ឃុំឆែបពី ស្រុកឆែប បានចូលរួមស្តាប់នឹងផ្លាស់ប្តូយោបល់ ដើម្បីឈានទៅដល់ការយល់ដឹងពីបញ្ហាសារៈសំខាន់នៃព្រៃឈើ ឯកឧត្តម សុខសាន្ត ដារ៉ា បានបន្តអោយដឹងថា កន្លងមកប្រជាពលរដ្ឋគាត់មិនបានយល់ដឹងអំពីច្បាប់ ទើបពួកគាត់ចេះតែនាំគ្នាវាតទីពង្រីកការកាន់កាប់រុនរានយកដីព្រៃធ្វើកម្មសិទ្ឋតែពេលនេះប្រជាពលរដ្ឋគាត់បានយល់ដឹងអំពីច្បាប់ហើយ ហើយក៏បានសន្យា មិនបន្តពង្រីកការកាន់កាប់បន្ថែមទៀតទេ ពីមុនកាន់កាប់ត្រឹមណាសូមអោយនៅត្រឹមនោះ កុំបន្តពង្រីកថែមទៀត ឯកឧត្តម សុខសាន្ត ដារ៉ា បានជម្រុញ អោយអាជ្ញាធរស្រុកឆែប ជួយពន្លឿនក្រុមការងារដែលមានស្រាប់ចុះស្រងទិន្នយ័ជូនប្រជាពលរដ្ឋឃុំឆែបពី ដែលបានកាន់កាប់នឹងប្រើប្រាស់ដីជាក់ស្តែងយូឆ្នាំ ស្ថិតនៅក្នុងអនុក្រិត្យ245អនក្រ បក អោយបានលឿន នឹងស្នើសុំអោយបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេៈទាំងអស់បញ្ឈប់កាប់រានទន្រ្ទានយកដីបន្តទៅទៀត ។